សូចនាករនៃហានិភ័យចំពោះពហុនិយមប្រព័ន្ធផ្សព្វផ្សាយ
សូចនាករខាងក្រោម គឺជាមូលដ្ឋានសម្រាប់ការគណនាសន្ទស្សន៍មួយ រៀបរាប់អំពីហានិភ័យចំពោះពហុនិយមប្រព័ន្ធផ្សព្វផ្សាយ ដែលបណ្តាលមកពីកម្រិតណាមួយ នៃការគ្រប់គ្រងកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ។
សូចនាករនេះ ត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាន នៃការស្រាវជ្រាវកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ និងពហុនិយមប្រព័ន្ធផ្សព្វផ្សាយដែលមានស្រាប់។ សូចនាករនេះត្រូវរៀបឡើង និងសម្របសម្រួល ដោយការអង្កេតពហុនិយមលើប្រព័ន្ធផ្សព្វផ្សាយ ក្រោមការឧបត្ថម្ភរបស់សហភាពអីរ៉ុប ដែលត្រូវបានអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ពហុនិយមប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ នៅវិទ្យាស្ថានសាកលវិទ្យាល័យអឺរ៉ុប (នៅទីក្រុងផ្លូរ៉ង់ ប្រទេសអុីតាលី)។
តារាងខាងក្រោមនេះ សង្ខេបនូវលទ្ធផលនៃការសិក្សាទាក់ទងសូចនាករផ្សេងៗ។ សន្ទស្សន៍ចុងក្រោយមួយ ក្នុងទម្រង់ជាតួលេខជាក់លាក់មួយ នឹងត្រូវបានគណនា បន្ទាប់ពីការបញ្ចប់ជាមុនសិននូវដំណាក់កាលសាកល្បង និងប្រៀបធៀបលទ្ធផលនៃការសិក្សាទាំងពីរ នៅប្រទេសកូឡុំប៊ី (គម្រោងប្រទេសទី១) និងប្រទេសកម្ពុជា។
ការប្រមូលផ្តុំប្រិយមិត្តលើប្រព័ន្ធផ្សព្វផ្សាយ
ការប្រមូលផ្តុំប្រិយមិត្តលើប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ គឺយោងទៅលើទិន្នន័យទាក់ទងនឹងប្រិយមិត្ត និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ; យើងបានប្រើទិន្នន័យនៃការសិក្សាពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ នៅឆ្នាំ២០១៥ របស់ CMRD។ វាមានគោលដៅធ្វើការវាយតម្លៃទៅលើការប្រមូលផ្តុំនៃទស្សនិកជន អ្នកស្តាប់ និងអ្នកអាន គ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។ សូចនាករនេះ ត្រូវបានវាស់ស្ទង់ដោយការប្រើប្រាស់ចំនួនចំណែកប្រិយមិត្តធំជាងគេទាំង ៤ សម្រាប់ប្រភេទនីមួយៗនៃប្រព័ន្ធផ្សព្វផ្សាយ។
លទ្ធផល៖
ហានិយភ័យខ្ពស់ (៦០%)
ហេតុអ្វី?
- ទីផ្សារទូរទស្សន៍មានការប្រមូលផ្តុំខ្លាំង ខណៈដែលម្ចាស់កម្មសិទ្ធិធំៗចំនួន ៤ តំណាងឱ្យចំនួនចំណែកនៃទស្សនិកជនដល់ទៅ ៧៨%។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបតែឯង ទាក់ទាញ ៤៧% នៃចំនួនចំណែកទស្សនិកជន តាមរយៈក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Cambodia Broadcasting Service (CBS)។
- ស្ថានីយវិទ្យុឈានមុខគេទាំង ៤ គ្របដណ្តប់ ៤៣% នៃអ្នកស្ដាប់ក្នុងប្រទេសកម្ពុជា-ដែលមានន័យថា ជាទីផ្សារវិទ្យុមធ្យមមួយ។ វាក៏ជាប្រភេទប្រព័ន្ធផ្សព្វផ្សាយដែលបែកបាក់មួយផងដែរ ដោយស្ថានីយវិទ្យុចំនួន ៨ ក្នុងចំណោម ១០ ស្ថានីយ គឺមានអ្នកស្ដាប់ ៤% ទៅ ៦% តែប៉ុណ្ណោះ។ នេះមានន័យថា ពួកគេមានសក្តានុពលក្នុងការជះឥទ្ធិពលដែលមានដែនកំណត់ ទៅលើការបង្កើតជាគំនិតយោបល់។ មិនដូចជាទីផ្សារទូរទស្សន៍នោះទេ ស្ថានីយវិទ្យុភាគច្រើនជារបស់អាជីវកម្មខ្នាតតូច និងសំឡេងឯករាជ្យ ដូចជាវិទ្យុមង្គលសុវណ្ណ វិទ្យុសម្បុកឃ្មុំ ឬក្រុមអាទិភាព (វិទ្យុទន្លេ) ជាដើម។
- រោងពុម្ពឈានមុខគេទាំង ៤ ធ្វើការបោះពុម្ពផ្សាយទៅដល់អ្នកអានចំនួន ៥៩% ដែលមានន័យថា វាមានការប្រមូលផ្តុំខ្លាំង។ ទីផ្សារបោះពុម្ព ត្រូវបានត្រួតត្រាដោយរោងពុម្ពប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការទៅរកគណបក្សប្រជាជនកម្ពុជា ដែលរោងពុម្ពចំនួន ៣ ក្នុងចំណោមរោងពុម្ពឈានមុខគេទាំង ៤ (ជាប់ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពឃោសនា) ជាកម្មសិទ្ធិរបស់ម្ចាស់រោងពុម្ព ឬអង្គភាពសារព័ត៌មានដែលជាប់ពាក់ព័ន្ធនឹងបក្សកាន់អំណាច។ ខណៈដែលចំនួនបោះពុម្ពផ្សាយជាក់លាក់មិនមានទេនោះ កាសែតទាំងអស់នេះត្រូវបានអះអាងថា តំណាងឱ្យយ៉ាងហោចណាស់ការបោះពុម្ពផ្សាយចំនួន ៦៥ ០០០ ច្បាប់ ក្នុងមួយថ្ងៃ។
- ទីផ្សារអ៊ីនធឺណិត គឺជាទីផ្សារមួយក្នុងចំណោមឧស្សាហកម្ម ដែលមានការកកកុញបំផុតនៅក្នុងប្រទេស ដោយមានអ្នកផ្តល់សេវាអុីនធឺណិតចំនួន ៣១ ត្រូវបានផ្តល់អាជ្ញាប័ណ្ណ និងប្រតិបត្តិករប្រព័ន្ធទូរស័ព្ធដ៏សកម្មចំនួន ៧ អាចផ្តល់គម្រោងទិន្នន័យអុីនធឺណិត បើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ទាំងនេះរួមមានអ្នកផ្តល់សេវាអុីនធឺណិតចំនួនពីរ ដែលគ្រប់គ្រងដោយរដ្ឋ។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា អ្នកផ្តល់សេវាអុីនធឺណិត និងប្រតិបត្តិករប្រព័ន្ធទូរស័ព្ទមួយណាឈានមុខគេ ដូចនេះការប្រមូលផ្តុំមិនអាចត្រូវបានគណនាឡើយ។
ទាប | មធ្យម | ខ្ពស់ |
---|---|---|
ការប្រមូលផ្តុំកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ (ប្រភេទផ្សេងៗ)???? | ||
???? | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារនៅចន្លោះ ២៥% និង ៤៩%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយវិទ្យុ (ប្រភេទផ្សេងៗ)???? | ||
???? | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារនៅចន្លោះ ២៥% និង ៤៩%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយកាសែត (ប្រភេទផ្សេងៗ)???? | ||
???? | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារនៅចន្លោះ ២៥% និង ៤៩%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំកម្មសិទ្ធិក្នុងការផ្តល់សេវាអុីនធឺណិត | ||
???? | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារនៅចន្លោះ ២៥% និង ៤៩%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ
ការប្រមូលផ្តុំម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃលើការប្រមូលផ្តុំនៃកម្មសិទ្ធិនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដោយយោងទៅលើទិន្នន័យទាក់ទងនឹងទីផ្សារ។ ខណៈដែលទិន្នន័យសេដ្ឋកិច្ចនៃចំណែកទីផ្សារមិនទាន់មានឡើយសម្រាប់កម្ពុជា ការប្រមូលផ្តុំលើកម្មសិទ្ធិ មិនអាចធ្វើការវាយតម្លៃបានទេ។
ពិន្ទុ.
ទាប | មធ្យម | ខ្ពស់ |
---|---|---|
ការប្រមូលផ្តុំទូរទស្សនិកជន (ប្រភេទផ្សេងៗ) | ||
ភាគរយ៖ ៧៨% | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកទីផ្សារក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន នៅចន្លោះ ២៥% និង ៤៩% ។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំអ្នកស្តាប់វិទ្យុ (ប្រភេទផ្សេងៗ) | ||
ភាគរយ៖ ៤៣% | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន នៅចន្លោះ ២៥% និង ៤៩% ។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំអ្នកអានកាសែត (ប្រភេទផ្សេងៗ) | ||
ភាគរយ៖ ៥៩% | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ក្រោម ២៥%។ | Iប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន នៅចន្លោះ ២៥% និង ៤៩% ។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ចាប់ពី ៥០% ឡើងទៅ។ |
ការប្រមូលផ្តុំអ្នកប្រើប្រាស់សេវាអ៊ីនធឺណិត | ||
ភាគរយ៖ គ្មានទិន្ន័យការគាំទ្រពីប្រិយមិត្ត ក្រៅពីអ្នកទស្សនា | ||
ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ក្រោម ២៥%។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន នៅចន្លោះ ២៥% និង ៤៩% ។ | ប្រសិនបើប្រទេសមួយមានម្ចាស់ កម្មសិទ្ធិធំៗចំនួន ៤ (ឈានមុខគេ ទាំង៤) មានចំណែកនៃទស្សនិកជន ចាប់ពី ៥០% ឡើងទៅ។ |
កិច្ចគាំពារផ្លូវច្បាប់ លើការប្រមូលផ្តុំម្ចាស់កម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃពីអត្ថិភាព និងប្រសិទ្ធភាពនៃការអនុវត្តន៍កិច្ចគាំពារផ្លូវច្បាប់ លើវិស័យជាក់លាក់ណាមួយ និង/ឬ ច្បាប់ស្តីការប្រកួតប្រជែង - ទល់នឹងភាពជាកម្មសិទ្ធិ និង/ឬ ការគ្រប់គ្រង ដែលមានការប្រមូលផ្តុំប្រភេទផ្សេងៗកម្រិតខ្ពស់។ ការប្រមូលផ្តុំលើប្រព័ន្ធផ្សព្វផ្សាយប្រភេទផ្សេងៗ មានន័យថា ការប្រមូលផ្តុំភាពជាកម្មសិទ្ធិ នៃការគ្រប់គ្រងនៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយជាក់លាក់មួយ (បោះពុម្ពផ្សាយ, ទូរទស្សន៍, វិទ្យុ, អនឡាញ)។ កិច្ចគាំពារផ្លូវច្បាប់ទៅលើទីផ្សារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ គឺស្ទើរតែដូចគ្នាទាំងស្រុង។
លទ្ធផល៖ ហានិភ័យខ្ពស់
ហេតុអ្វី?
• អាជ្ញាធររដ្ឋបាល ឬស្ថាប័នយុត្តិធម៌មួយ ធ្វើការត្រួតពិនិត្យអនុលោមភាពនៃរចនាសម្ព័ន្ធភាពជាកម្មសិទ្ធិ។ ក៏ប៉ុន្តែ អាជ្ញាធរនេះគឺមិនឯករាជ្យនោះឡើយ ដោយត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន។
• ច្បាប់ប្បញ្ញតិ្តគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ គឺមានតែជាលក្ខណៈគ្រឹះប៉ុណ្ណោះ។
• ចំណុចចាប់ផ្តើម ដោយយោងលើលក្ខខណ្ឌកម្មវត្ថុ (ឧទាហរណ៍ ចំនួនអាជ្ញាប័ណ្ណ, ចំណែកទស្សនិកជន, ការចែកចាយ, ការបែងចែកចំណែកភាគហ៊ុន ឬសិទ្ធិបោះឆ្នោត, ប្រាក់ចំណេញ/ចំណូល) ដើម្បីទប់ស្កាត់កម្រិតខ្ពស់មួយ នៃការប្រមូលផ្តុំផ្សេងៗនៃភាពជាកម្មសិទ្ធិ និង/ឬ ការគ្រប់គ្រង មានអត្ថិភាពក្នុងទំហំមួយ ប៉ុន្តែសម្រាប់តែវិស័យបោះពុម្ពផ្សាយតែប៉ុណ្ណោះ។
• ពិតជាមានអំណាចក្នុងការអនុវត្តន៍ដោយបង្ខំ ដូចជា ការបដិសេធមិនផ្តល់អាជ្ញាប័ណ្ណបន្ថែម ការបិទមិនឱ្យមានការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ឬការទិញយកក្រុមហ៊ុនណាមួយ និងកាតព្វកិច្ចក្នុងការបោះបង់ចោលនូវអាជ្ញាប័ណ្ណ/សកម្មភាព នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ ក៏ប៉ុន្តែ មិនមាននីតិវិធីដែលមានតម្លាភាពនោះទេ ដោយយោងទៅលើលក្ខខណ្ឌ កម្មវត្ថុ ដែលគ្រប់គ្រងលើបទល្មើសដើម្បីប្រើប្រាស់អំណាចទាំងនេះ។ ដូច្នេះគោលបំណងចម្បងនៃស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ គឺហាក់បីដូចជាមិនមែនសម្រាប់ទប់ស្កាត់ការប្រមូលផ្តុំប្រព័ន្ធផ្សព្វផ្សាយនោះទេ ប៉ុន្តែគឺដើម្បីត្រួតពិនិត្យការវិវត្តនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយទៅវិញនោះទេ។
• ៥៨%: លេខ (៧/១២) (ហានិភ័យមធ្យម)
ពិន្ធុនៃកិច្ចគាំពារផ្លូវច្បាប់
៦ ក្នុងចំណោម ២៤ - ហានិភ័យខ្ពស់ (ពិន្ធុនៃកិច្ចគាំពារផ្លូវច្បាប់មានត្រឹមតែ ៣០%)
១ = បទបញ្ញត្តិជាក់លាក់លើប្រព័ន្ធផ្សព្វផ្សាយ/អាជ្ញាធរ
០.៥ = បទបញ្ញត្តិពាក់ព័ន្ធការប្រកួតប្រជែង/អាជ្ញាធរ
តារាងសង្ខេបផ្នែកទូរទស្សន៍/វិទ្យុ/សារព័ត៌មានអនឡាញ/សារព័ត៌មានបោះពុម្ពផ្សាយ | ព័ណនា | យល់ព្រម | មិនយល់ព្រម | NA | MD |
---|---|---|---|---|---|
តើបទប្បញ្ញតិ្តស្តីពីប្រព័ន្ធផ្សព្វផ្សាយ មានចែងអំពីចំណុចចាប់ផ្តើម ឬដែនកំណត់ជាក់លាក់ណាមួយ ដោយយោងតាមលក្ខខណ្ឌកម្មវត្ថុ (ឧទាហរណ៍ ចំនួនអាជ្ញាប័ណ្ណ, ចំនួនចំណែកទស្សនិកជន, ចរាចរណ៍បោះពុម្ពផ្សាយ, ការបែងចែកចំណែកភាគហ៊ុន ឬសិទ្ធិបោះឆ្នោត, ប្រាក់ចំណេញ/ចំណូល) ដើម្បីទប់ស្កាត់កម្រិតខ្ពស់នៃការប្រមូលផ្តុំវិស័យកម្មសិទ្ធិ និង/ឬ ការគ្រប់គ្រងនៅក្នុងវិស័យនេះ? | សំនួរ សួរដើម្បីចង់ដឹងពីភាពដែលមានស្រាប់នៃកិច្ចគាំពារផ្លូវច្បាប់ (ផ្នែកជាក់លាក់) ទល់នឹងការប្រមូលផ្តុំខ្ពស់នៃភាពជាកម្មសិទ្ធិ និងការគ្រប់គ្រងទៅផ្នែកទូរទស្សន៍ និងវិទ្យុ។ |
| x |
| |
តើមានអាជ្ញាធររដ្ឋបាល ឬស្ថាប័នយុត្តិធម៌ណាមួយ ធ្វើការត្រួតពិនិត្យយ៉ាងសកម្មទៅលើអនុលោមភាព ជាមួយចំណុចចាប់ផ្តើមទាំងនេះ និង/ឬ ជំនុំជម្រះការតវ៉ានានាដែរឬទេ? (ឧទាហរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និង/ឬអាជ្ញាធរប្រកួតប្រជែង)? | ចំណុចនេះ គឺដើម្បីចង់ដឹង ប្រសិនច្បាប់/បទបញ្ញត្តិ ផ្តល់ដោយសារប្រព័ន្ធពិនិត្យ និងដាក់ទណ្ឌកម្មចំពោះបទបញ្ញត្តិលើការប្រមូលផ្តលុំប្រព័ន្ធផ្សាយជាសំឡេង។ | X | |||
តើច្បាប់បានផ្តល់ដល់ស្ថាប័ននេះ នូវអំណាចអនុវត្ត/ដាក់ទណ្ឌកម្មដ៏មានប្រសិទ្ធភាពឬទេ ដើម្បីដាក់ចេញនូវការទូទាត់សំណង ដែលមានលក្ខណៈសមាមាត្រ (បែបអាកប្បកិរិយា និង/ ឬ រចនាសម្ព័ន្ធ) ក្នុងករណីមិនគោរពទៅលើចំណុចចាប់ផ្តើមដូចជា: | ចំណុចណេះ គឺដើម្បីទទួលបាន ប្រសិនបើច្បាប់ កំពុងផ្តល់ឲ្យ ដោយសារប្រព័ន្ធនៃទណ្ឌកម្ម ចំពោះបទបញ្ញត្តិណាមួយជាក់លាក់៖
· ការបដិសេធអាជ្ញាប័ណ្ណបន្ថែម · ការបិទមិនឱ្យមានការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ឬការទិញយកក្រុមហ៊ុនណាមួយ · កាតព្វកិច្ចក្នុងការបើកច្រកសម្រាប់កម្មវិធីរបស់តតីយជន · កាតព្វកិច្ចក្នុងការបោះបង់អាជ្ញាប័ណ្ណ ឬផ្អាកសកម្មភាព នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ផ្សេងៗទៀត បញ្ឈប់ការវិនិយោគ
| 0,5 |
|
| |
តើមានភស្តុតាង (ឧទាហរណ៍ ក្នុងករណីច្បាប់ ឬការវាយតម្លៃវិជ្ជមាននៅក្នុងរបាយការណ៍ឯករាជ្យ) នៃអំណាចទាំងនេះ កំពុងត្រូវបានអនុវត្តដោយត្រឹមត្រូវ និងមានប្រសិទ្ធភាពឬទេ? | សូនករនេះ គឺដើម្បីចង់ដឹងការអនុវត្តដែលមានប្រសិទ្ធិភាព នៃដោះស្រាយជាក់លាក់ទល់នឹងការប្រមូលផ្តុំខ្ពស់/ឬឥទ្ធិពលនៃទូរទស្សន៍។ | ហានិភ័យខ្ពស់ (០) |
| ||
សរុប | ៦ |
ប្រព័ន្ធផ្សព្វផ្សាយដែលច្របាច់បញ្ជូល | ពិពណ៌នា | មាន | គ្មាន | មិនអាចរកបាន | គ្មានទិន្ន័យ |
---|---|---|---|---|---|
តើលក្ខខណ្ឌដែលដាក់ចេញទៅលើការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នានៅពេលនេះ ត្រូវបាន ត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាពឬទេ? | សំនួរ សួរដើម្បីចង់ដឹងពីភាពដែលមានស្រាប់នៃកិច្ចគាំពារផ្លូវច្បាប់ (ផ្នែកជាក់លាក់ ឬច្បាប់ប្រកួតប្រជែង) ទល់នឹងការប្រមូលផ្តុំខ្ពស់នៃភាពជាកម្មសិទ្ធិ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមរយៈការប្រចាប់បញ្ជូលគ្នានៃប្រតិបត្តិការ។ ឧទារហ៍, ច្បាប់ ត្រូវតែការពារការប្រមូលផ្តុំក្នុងការច្របាច់បញ្ជូលគ្នានៃប្រតិបត្តិការ៖ - តាមច្បាប់ដែលមានចែងជាក់លាក់ ដែលដាក់ការឹតបន្តឹង - ការអន្តរាគមន៍ជាអណត្តិ នៃអាជ្ញាធរក្នុងការច្របាច់បញ្ជូលគ្នា (ឧទាហរណ៍ កាតព្វកិច្ចសម្រាប់អាជ្ញាធរប្រកួតប្រជែង ដើម្បីសួរជាដំបូន្មាន នៃប្រព័ន្ធផ្សព្វផ្សាយ) - លទ្ធភាព ដើម្បីប្រឆាំង សេចក្តីសម្រេច នៃការប្រមូលផ្តុំ តាមរយៈការទំនាក់ទំនងរបស់អាជ្ញាធរ ដើម្បីជាហេតុផលនៃពហុប្រព័ន្ធផ្សព្វផ្សាយ (ឬជាចំណាប់អារម្មណ័សាធារណៈជន ជាទូទៅ) ដែល សូមប្តីពួកគេមិនមានច្បាប់ប្រព័ន្ធផ្សព្វផ្សាយជាក់លាក់ - មិនបានដកចេញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ពីការដាក់ពាក្យ។.
| x | |||
តើមានអាជ្ញាធររដ្ឋបាល ឬស្ថាប័នតុលាការតាមដាន យ៉ាងសកម្ម ដែលការអនុលោមទៅតាមច្បាប់ស្តីពីការច្របាច់បញ្ចូលគ្នានិង / ឬការស្តាប់ពាក្យបណ្តឹងដែរឬទេ? (ឧទារណ៍ ប្រព័ន្ធផ្សព្វផ្សាយនិង / ឬអាជ្ញាធរប្រកួតប្រជែង)? | ចំណុចនេះ គឺដើម្បីចង់ដឹង បើច្បាប់/បទបញ្ញត្តិ ផ្តល់ឲ្យដោយសារតែ ដើម្បីជាប្រព័ន្ធត្រួតពិនិត្យ និងដាក់ទណ្ឌកម្ម។ | x | |||
តើច្បាប់ផ្តល់អំណាចដល់ស្ថាប័ននេះ ដើម្បីដាក់ទណ្ឌកម្ម/ប្រើអំណាច ដើម្បីដោះស្រាយ (អាកប្បកិរិយា និង / ឬ រចនាសម្ព័ន្ធ) ក្នុងករណីមិនគោរព? | ចំណុចនេះ គឺដើម្បីចង់ដឹង បើច្បាប់ កំពុងផ្តល់ឲ្យដោយសារតែជាប្រព័ន្ធដាក់ទណ្ឌកម្ម ចំពោះបទបញ្ញត្តិជាក់លាក់ ដូចជា៖ - រាំងខ្ទប់ នៃការច្របាច់បញ្ជូលគ្នា ឬ អ្វីដែលទទួលបាន - កាតព្វកិច្ច ដើម្បីប្រមូលផ្តុំសម្រាប់ភាគីទី៣ - កាតព្វកិច្ច ដើម្បីទម្លាក់ចោលអាជ្ញាបណ្ណ/សកម្មភាពក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយផ្សេង - លក់ភាគហ៊ុន។ | x | |||
តើអំណាចនៃការដាក់ទណ្ឌកម្ម/ការដាក់សម្ពាធនេះ ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពឬទេ? | សូនករនេះ គឺដើម្បីចង់ដឹងការអនុវត្តដែលមានប្រសិទ្ធិភាព នៃដោះស្រាយជាក់លាក់ទល់នឹងការប្រមូលផ្តុំខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយ/ឬឥទ្ធិពលនៃទូរទស្សន៍។ | ហានិភ័យខ្ពស់ (០) | |||
សរុប | ០ នៃ ៤ |
កម្មសិទ្ធិលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ មានគោលដៅវាយតម្លៃការប្រមូលផ្តុំកម្មសិទ្ធិ នៅក្នុងវិស័យផ្សេងៗ (គ្រប់ប្រព័ន្ធផ្សព្វផ្សាយ - ទូរទស្សន៍ វិទ្យុ ការបោះពុម្ពផ្សាយ អុីនធឺណិត)។ ពីដំបូង ការប្រមូលផ្តុំត្រូវបានវាស់ស្ទង់ដោយការបូក និងធ្វើមធ្យមទម្ងន់ចំណែកទីផ្សារ នៃម្ចាស់កម្មសិទ្ធិធំៗទាំង ៨ នៅគ្រប់វិស័យដែលកំពុងធ្វើប្រតិបត្តិការ។ សម្រាប់ទីផ្សារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ការគណនាត្រូវបានកែសម្រួល៖
១) ខណៈដែលចំណែកទីផ្សារមិនទាន់មានឡើយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អ្នកឃ្លាំមើលកម្មសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ បានសម្រួលសូចនាករនេះ។ រាល់កម្មសិទ្ធិលើប្រព័ន្ធគ្រប់គ្រងទាំងអស់ គឺត្រូវបានគណនាដោយប្រើប្រាស់ចំនួនចំណែកនៃទស្សនិកជន។ ដូច្នេះលទ្ធផលគឺមិនមែនជាសន្ទស្សន៍សម្រាប់វាយតម្លៃភាពខ្លាំងនៃសេដ្ឋកិច្ច នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនោះទេ ប៉ុន្តែវាបង្ហាញពីការជះឥទ្ធិពលដ៏មានសក្តានុពល ទៅលើមតិសាធារណជន នៅពេលពួកគេពិចារណាអំពីគ្រប់ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ។
២) ទីផ្សារប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា គឺតូចចង្អៀត: មានតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយចំនួន ៧ ប៉ុណ្ណោះ ដែលទទួលបាននូវការកត់សម្គាល់ខ្លាំង។ ដូច្នេះចំនួនម្ចាស់កម្មសិទ្ធិធំៗ ដែលមានចំនួន ៨ ត្រូវកាត់បន្ថយ។ សម្រាប់ទំហំទីផ្សារតូចបែបនេះ គឺត្រូវបានណែនាំអោយធ្វើការជាមួយម្ចាស់កម្មសិទ្ធិធំៗទាំង៤។
៣) មធ្យមទម្ងន់នៃចំនួនចំណែកទស្សនិកជន ត្រូវបានធ្វើដោយយោងទៅលើទម្លាប់នៃការប្រើប្រាស់ទូរទស្សន៍=៩៦%, វិទ្យុ=៣៥%, កាសែត=១០%, ទស្សនាវដ្តី=១២%។
៤) ខណៈដែលទិន្នន័យប្រើប្រាស់គេហទំព័រព័ត៌មានតាមអុីនធឺណិត មិនទាន់មាននៅឡើយ (ដែលអាចអនុញ្ញាតឱ្យមានការប្រៀបធៀបគ្រប់ប្រព័ន្ធផ្សព្វផ្សាយ) វិស័យអនឡាញមួយត្រូវបានដកចេញ។ ប៉ុន្តែចំនួនតិចតួចនៃអ្នកចូលមើលគេហទំព័រក្នុងមួយថ្ងៃ គឺមុខជាមិនអាចផ្លាស់ប្តូរលទ្ធផលបានទេ។
លទ្ធផល ខ្ពស់
ហេតុអ្វី?
• ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំជាងគេទាំង ៤ គឺ រ៉ូយ៉ាល់គ្រុប (៤៥,១%), ហង្សមាស (២៣,១%), ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកស្រី ហ៊ុន ម៉ាណា (៦,៥%) និងរបស់លោក សេង ប៊ុនវ៉េង (៨,៧%)។ ក្រុមហ៊ុនទាំងអស់នេះ បូកសរុបចូលគ្នាទៅស្មើនឹង ៨៣,៤% នៃចំណែកប្រិយមិត្តគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលជាភស្តុតាងបញ្ជាក់ពីការប្រមូលផ្តុំខ្លាំង នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានសក្តានុពលជះឥទ្ធិពលលើមតិសាធារណជន។ លទ្ធផលនេះ គឺទាក់ទងទៅនឹងទីផ្សារប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ដែលមានការប្រមូលផ្តុំខ្លាំង ដោយទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ៩៦% នៃប្រជាជនសរុប។ កម្មសិទ្ធិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ដែលមានប្រជាប្រិយភាព គឺមានន័យថា មានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើទស្សនិកជន (មើលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ក្រុមហ៊ុនហង្សមាស)។
• ទោះជាយ៉ាងណា ភាពជាកម្មសិទ្ធិលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងន័យដើម - ខណៈដែលម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ពង្រីកអាជីវកម្មរបស់ពួកគេទៅលើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយ - គឺវាមិនមានអត្ថិភាពទេក្នុងទំហំធំនៅក្នុងប្រទេសកម្ពុជា។ ជាជាងការបើកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយថ្មី នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេង - ដែលទាក់ទងនឹងការប្រើប្រាស់នីតិវិធីយូរក្នុងការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណនោះ ម្ចាស់អាជីវកម្មហាក់មានទំនោរពង្រីកអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេ ដែលមានស្រាប់នៅក្នុងវិស័យតែមួយ។
• ម្ចាស់កម្មសិទ្ធិចំនួន ៣ ក្នុងចំណោម ៤ ធ្វើប្រតិបត្តិការនៅក្នុងតែវិស័យចំនួន ២ ប៉ុណ្ណោះ ជាអតិបរមា។ ដោយចាត់ទុកថា មាតិកាប្រព័ន្ធផ្សព្វផ្សាយអនឡាញស្ទើរតែមិនមានលក្ខណៈខុសគ្នា ពីមាតិកាប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព និងគេហទំព័រព័ត៌មានអនឡាញឯករាជ្យ ខណៈដែលគំរូប្រភេទអាជីវកម្មបែបនេះ ពុំទាន់មាននៅឡើយនោះ ហានិភ័យសម្រាប់ភាពជាកម្មសិទ្ធិលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវបានរឹតត្បិតកាន់តែខ្លាំង។
ក្រុមហ៊ុន | ទូរទស្សន៍ | វិទ្យុ | បោះពុម្ពផ្សាយ | អនឡាញ/អ្នកផ្តល់សេវាអុីនធឺណិត |
---|---|---|---|---|
រ៉ូយ៉ាល់គ្រុប (៤៥,១%) | x | x | ||
ហង្សមាស (២៣,១%) | x | |||
ប្រព័ន្ធផ្សព្វផ្សាយរបស់លោកស្រី ហ៊ុន ម៉ាណា (៦,៥%) | x | x | x | x |
ប្រព័ន្ធផ្សព្វផ្សាយរបស់លោក សេង ប៊ុនវ៉េង (៨,៧%) | x | x | ||
ក្រុមហ៊ុនបោះពុម្ពអង្គរធំ (៣,៧%) | x | x | x | |
មង្គលសុវណ្ណ (៣,៤%) | x | x | ||
កោះសន្តិភាព (២%) | x | x | x | |
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ (MD) | x | x | x |
ទាប | មធ្យម | ខ្ពស់ |
---|---|---|
ភាគរយ៖ ៧៨,៤ ភាគរយ | ||
ប្រសិនបើប្រទេសមួយមានម្ចាស់កម្មសិទ្ធិធំៗចំនួន ៤ (ធំជាងគេទាំង៤) មានចំណែកទីផ្សារក្រោម ៥០% លើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ | ប្រសិនបើប្រទេសមួយមានម្ចាស់កម្មសិទ្ធិធំៗ ចំនួន ៤ (ធំជាងគេទាំង៤) មានចំណែកទីផ្សារនៅចន្លោះ ៥០% និង ៦៩% លើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ | ប្រសិនបើប្រទេសមួយមានម្ចាស់កម្មសិទ្ធិធំៗ ចំនួន ៤ (ធំជាងគេទាំង៤) មានចំណែកទីផ្សារ ចាប់ពី ៧០% ឡើងទៅ លើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ |
កិច្ចគាំពារផ្លូវច្បាប់នៃកម្មសិទ្ធិលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃពីអត្ថិភាព និងប្រសិទ្ធភាព នៃការអនុវត្តន៍កិច្ចគាំពារផ្លូវច្បាប់លើវិស័យជាក់លាក់ និង/ឬ ច្បាប់ប្រកួតប្រជែង - ទល់នឹងកម្មសិទ្ធិលើគ្រប់វិស័យក្នុងកម្រិតខ្ពស់ រវាងវិស័យផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយ (វិស័យបោះពុម្ព, វិស័យទូរទស្សន៍, វិស័យវិទ្យុ, វិស័យអុីនធឺណិត)។
លទ្ធផល៖ ហានិភ័យខ្ពស់
ហេតុអ្វី?
• ច្បាប់កម្ពុជា គឺមិនមានចែងអំពីការគ្រប់គ្រងកម្មសិទ្ធិ លើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយទេ។
• ចំណុចចាប់ផ្តើម ដោយយោងលើលក្ខខណ្ឌកម្មវត្ថុ (ឧទាហរណ៍ ចំនួនអាជ្ញាប័ណ្ណ, ចំណែកទស្សនិកជន, ការបោះពុម្ពផ្សាយ, ការបែងចែកចំណែកនៃភាគហ៊ុន និងសិទ្ធិបោះឆ្នោត, ប្រាក់ចំណេញ/ចំណូល) សំដៅទៅលើតែវិស័យបោះពុម្ពតែប៉ុណ្ណោះ។
• អំណាចក្នុងការអនុវត្តន៍ ដូចជា ការបដិសេធការផ្តល់អាជ្ញាប័ណ្ណបន្ថែម មានអត្ថិភាពក្នុងទំហំមួយ ប៉ុន្តែមិនមាននៅលើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះទេ។ មិនមានទេ បទប្បញ្ញត្តិទាក់ទងនឹងនីតិវិធីផ្តល់អាជ្ញាប័ណ្ណ ជាមួយនឹងទស្សនទានកាន់តែពិស្តារមួយ: ការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនណាមួយនៅលើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយ គឺនៅមិនទាន់មានការត្រួតពិនិត្យ និងមានលក្ខខណ្ឌសម្រាប់អនុលោមតាមនៅឡើយទេ។
• កាតព្វកិច្ចក្នុងការបោះបង់អាជ្ញាប័ណ្ណ ឬផ្អាកសកម្មភាព នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត គឺមានអត្ថិភាព។ ក៏ប៉ុន្តែ មិនមានទេនីតិវិធីដែលមានតម្លាភាព ដោយយោងលើលក្ខខណ្ឌកម្មវត្ថុដែលគ្រប់គ្រងបទល្មើស ដើម្បីប្រើប្រាស់អំណាចនេះ។ ដូច្នេះ គោលបំណងចម្បងនៃស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ គឺហាក់បីដូចជាមិនមែនសម្រាប់ទប់ស្កាត់ការប្រមូលផ្តុំលើគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែគឺសម្រាប់គ្រប់គ្រងទៅលើការវិវត្តនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយទៅវិញនោះទេ។
ពិន្ធុកិច្ចគាំពារផ្លូវច្បាប់៖
២ នៃ ៨ - ហានិភ័យខ្ពស់ (បទបញ្ញាត្តិ៖ ២៥%)
ភាជាកម្មសិទ្ធិលើគ្រប់ប្រព័ន្ធផ្សព្វផ្សាយ | ពិពណ៌នា | មាន | គ្មាន | ||
---|---|---|---|---|---|
តើបទប្បញ្ញតិ្តស្តីពីប្រព័ន្ធផ្សព្វផ្សាយ មានចែងអំពីចំណុចចាប់ផ្តើម ឬដែនកំណត់ជាក់លាក់ណាមួយ ដោយយោងតាមលក្ខខណ្ឌកម្មវត្ថុ ដូចជា ចំនួនអាជ្ញាប័ណ្ណ, ចំនួនចំណែកទស្សនិកជន, ចរាចរណ៍បោះពុម្ពផ្សាយ, ការបែងចែកចំណែកភាគហ៊ុន ឬសិទ្ធិបោះឆ្នោត, ប្រាក់ចំណេញ/ចំណូល ដើម្បីទប់ស្កាត់កម្រិតខ្ពស់នៃការប្រមូលផ្តុំវិស័យកម្មសិទ្ធិ និង/ឬ | សូចនាករនេះ មានគោលបំណងដើម្បីវាយតម្លៃ ពីអត្ថិភាព នៃកិច្ចគាំពារផ្លូវច្បាប់ (វិស័យជាក់លាក់និង / ឬច្បាប់ប្រកួតប្រជែង) ប្រឆាំងនឹងកម្រិតខ្ពស់នៃភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា។ | x | |||
តើមានអាជ្ញាធររដ្ឋបាល ឬស្ថាប័នយុត្តិធម៌ណាមួយ ធ្វើការត្រួតពិនិត្យយ៉ាងសកម្មទៅលើអនុលោមភាព ជាមួយចំណុចចាប់ផ្តើមទាំងនេះ និង/ឬ ជំនុំជម្រះការតវ៉ានានាដែរឬទេ? (ឧទាហរណ៍ អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយ និង/ឬ អាជ្ញាធរមានការប្រកួតប្រជែង = ០,៥) | ចំណុចអថេរនេះ មានគោលបំណង ដើម្បីវាយតម្លៃថា តើច្បាប់/បទបញ្ញត្តិ ផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ និងវិនិច្ឆ័យត្រឹមត្រូវសម្រាប់បទបញ្ជា ស្តីពីការប្រមូលផ្តុំប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍។ | x | |||
តើច្បាប់បានផ្តល់ដល់ស្ថាប័ននេះ នូវអំណាចអនុវត្ត/ដាក់ទណ្ឌកម្មដ៏មានប្រសិទ្ធភាពឬទេ ដើម្បីដាក់ចេញនូវការទូទាត់សំណង ដែលមានលក្ខណៈសមាមាត្រ (បែបអាកប្បកិរិយា និង/ ឬ រចនាសម្ព័ន្ធ) ក្នុងករណីមិនគោរពទៅលើចំណុចចាប់ផ្តើម? | ចំណុចអថេរ មានគោលបំណងវាយតម្លៃថា តើច្បាប់នេះ កំពុងផ្តល់នូវការដាក់ទណ្ឌកម្មទៅតាមបទបញ្ជារបស់វិស័យជាក់លាក់ដូចជា:
បញ្ឈប់ការវិនិយោគ | x | |||
តើអំណាចនៃការដាក់ទណ្ឌកម្មនេះត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពឬទេ? | អាជ្ញាធរពាក់ព័ន្ធមិនដែលប្រើអំណាចនៃការដាក់ទណ្ឌកម្មនេះ។ សំណួរ មានគោលបំណងវាយតម្លៃប្រសិទ្ធភាពនៃដំណោះស្រាយដែលផ្តល់ដោយបទបញ្ញត្តិនេះ។ | X | |||
តើកម្រិតខ្ពស់នៃការប្រមូលផ្តុំវិស័យកម្មសិទ្ធិមួយ រវាងប្រព័ន្ធផ្សព្វផ្សាយផ្សេង អាចត្រូវបានទប់ស្កាត់តាមរយៈការគ្រប់គ្រងការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុន/វិធានស្តីពីការប្រកួតប្រជែង ដែលគិតគូរអំពីភាពជាក់លាក់នៃវិស័យប្រព័ន្ធផ្សព្វផ្សាយដែរឬទេ? | ឧទាហរណ៍ ភាពជាម្ចាស់កម្មសិទ្ធិ អាចត្រូវបានរារាំងដោយច្បាប់ប្រកួតប្រជែង:
លទ្ធភាពក្នុងការបដិសេធចោលនូវការអនុញ្ញាតនៃការប្រមូលផ្តុំ ដោយ competition authority ក្រោមហេតុផលពហុនិយមប្រព័ន្ធផ្សព្វផ្សាយ (ឬផលប្រយោជន៍ សាធារណៈជាទូទៅ)
| X | |||
តើមានអាជ្ញាធររដ្ឋបាល ឬ ស្ថាប័នតុលាការ ដែលកំពុងត្រួតពិនិត្យយ៉ាងដិតដល់ជាមួយច្បាប់ និង/ឬការដាក់ពាក្យបណ្តឹងទាំងនេះ ឬទេ? (ឧទារណ៍ ប្រព័ន្ធផ្សព្វផ្សាយនិង / ឬអាជ្ញាកណ្តាលនៃការប្រកួតប្រជែង) | ចំណុចអថេរនេះ មានគោលបំណង ដើម្បីវាយតម្លៃថាតើ ច្បាប់/បទបញ្ជាផ្តល់នូវប្រព័ន្ធត្រួតពិនិត្យ និងវិនិច្ឆ័យត្រឹមត្រូវសម្រាប់បទបញ្ជាប្រឆាំងនឹងកម្រិតនៃភាពម្ចាស់កម្មសិទ្ធិនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគ្នា តាមរយៈការគ្រប់គ្រងកំហិត/ ច្បាប់ប្រកួតប្រជែង? | X | |||
តើច្បាប់បានផ្តល់ដល់ស្ថាប័ននេះ នូវអំណាចអនុវត្ត/ដាក់ទណ្ឌកម្ម ដើម្បីដាក់ចេញនូវការទូទាត់សំណង ដែលមានលក្ខណៈសមាមាត្រ (បែបអាកប្បកិរិយា និង/ ឬ រចនាសម្ព័ន្ធ) ក្នុងករណីមិនគោរពទៅលើចំណុចចាប់ផ្តើម? | ឧទារហណ៍ អំណាចអនុវត្ត/ដាក់ទណ្ឌកម្ម ដើម្បីដាក់ចេញនូវការទូទាត់សំណង - ការបិទមិនឱ្យមានការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ឬការទិញយកក្រុមហ៊ុនណាមួយ - កាតព្វកិច្ចក្នុងការបើកច្រកសម្រាប់កម្មវិធីរបស់តតីយជន - កាតព្វកិច្ចក្នុងការបោះបង់អាជ្ញាប័ណ្ណ ឬផ្អាកសកម្មភាព នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ផ្សេងៗទៀត - បញ្ឈប់ការវិនិយោគ | X | |||
តើអំណាចនៃការដាក់ទណ្ឌកម្ម/ការអនុវត្តនេះ ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពឬទេ? | សំណួរមានគោលបំណងវាយតំលៃប្រសិទ្ធិភាពនៃដំណោះស្រាយនៃបទបញ្ញត្តិនេះ។ | គ្មាន | |||
២ នៃ ៨ |
តម្លាភាពម្ចាស់កម្មសិទ្ធិ
តម្លាភាពម្ចាស់កម្មសិទ្ធិ
សូចនាករនេះ វាយតម្លៃពីតម្លាភាពនៃទិន្នន័យ អំពីការជាប់ទាក់ទងផ្នែកនយោបាយ របស់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ខណៈភាពតម្លាភាពនៃភាពជាម្ចាស់ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់ ដើម្បីអនុវត្តពហុប្រព័ន្ធផ្សព្វផ្សាយ។
លទ្ធផល៖ មធ្យម
ហេតុអ្វី?
• បញ្ជីនៃអាជ្ញាប័ណ្ណកម្មសិទ្ធិសម្រាប់វិស័យទូរទស្សន៍និង ការបោះពុម្ពផ្សាយ អាចធ្វើការស្នើសុំបាន នៅក្រសួងព័ត៌មាន។ បញ្ជីនៃអាជ្ញាប័ណ្ណកម្មសិទ្ធិលើវិទ្យុ គឺអាចស្នើសុំសម្រាប់តែស្ថានីយមួយប៉ុណ្ណោះ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា ការចុះឈ្មោះនេះមិនត្រូវបានបញ្ជាក់ពីព័ត៌មានលម្អិតនៃអត្តសញ្ញាណរបស់ម្ចាស់កម្មសិទិ្ធ ឲ្យបានជាក់លាក់នោះទេ។ វាគ្រាន់តែជាការចុះឈ្មោះម្ចាស់អាជ្ញាប័ណ្ណប៉ុណ្ណោះ។ ហេតុដូច្នេះ សាធារណជនមិនអាចយល់ច្បាស់ ថាតើបុគ្គលម្ចាស់កម្មសិទ្ធិនោះមានទំនោររបៀបណា លើការដឹកនាំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះទេ ពីព្រោះវាក៏មិនប្រាដកថា រាជរដ្ឋាភិបាលត្រូវបានគេផ្តល់ព័ត៌មានលម្អិតពីបញ្ហាទាំងនោះដែរ។
• បញ្ជីនៃម្ចាស់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអ៊ីនធឺណិត និងទូរស័ព្ទដៃ គឺអាចស្នើសុំ បានតាមប្រព័ន្ធ អ៊ីនធឺណេត។ ព័ត៌មានផ្សេងៗ មួយចំនួន អាចត្រូវបានគេសាកសួរបន្ថែម តាមការស្នើសុំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ • ដោយសារតែនៅមានចន្លោះលើបទប្បញ្ញត្តិតម្លាភាព នៃអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ ច្បាប់មិនបានដាក់កំហិតរឹតបន្តឹងលើការបង្ហាញទម្រង់រចនាសម្ព័ន្ធរបស់ម្ចាស់កម្មសិទ្ធិ លើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនោះទេ ហើយជារូបភាពនៃការរំលោភបំពាន និងការដាក់សម្ពាធលើទីផ្សារ។
• ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ ហើយនិងម្ចាស់កម្មសិទ្ធិ មិនមានតម្លាភាពលើបាវចនារបស់ពួកគេនោះទេ៖ វាមិនមានការបើកចំហ លើអត្តសញ្ញាណនៃទម្រង់កម្មសិទ្ធិ ទិន្នន័យសេដ្ឋកិច្ច ដូចជា ការបង្វិល ឬផ្ទេរប្រាក់ចំណូល ត្រូវបានធ្វើឡើងដោយសម្ងាត់។ កត្តានេះបានបង្កឱ្យមានការលំបាកដល់ការសិក្សានេះ ក្នុងការដាក់ចំណាត់ថ្នាក់នៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលអាស្រ័យនៅលើអំណាច ឬស្ថិរភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនោះ។
• បន្ទាប់ពីបានទាក់ទងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានកម្រងសំណួរប្រហែល ២៦% (១៣ ក្នុងចំណោម ៤១) បានឆ្លើយតប និងបានផ្តល់ទិន្នន័យពេញលេញលើម្ចាស់កម្មសិទ្ធិ) ហើយដូច្នេះ បានបង្ហាញពីតម្លាភាពអកម្ម។ សាខានៃប្រពន្ធផ្សព្វផ្សាយចំនួន១២ បានឆ្លើយតប ប៉ុន្តែមិនបានផ្តល់ព័ត៌មានសម្រាប់គម្រោងនេះ ជាមួយនឹងព័ត៌មានដែលទាក់ទងទៅនឹងរចនាសម្ព័ន្ធភាគហ៊ុន។ល។
• ទិន្ន័យមានតែផ្សព្វផ្សាយជាសាធារណៈតែប៉ុណ្ណោះ ហើយប្រព័ន្ធផ្សព្វផ្សាយចំនួន១៦ មិនដែលឆ្លើយតបទៅនឹងកម្រងសំណួរនោះទេ។ • យោងតាមការស្រាវជ្រាវ យ៉ាងហោចណាស់ មិនមានក្រុមហ៊ុនណាមួយក្លែងបន្លំរចនាសម្ព័ន្ធភាពម្ចាស់ផ្ទះឡើយ។ ឧទាហារណ៍ តាមរយៈក្រុមហ៊ុនក្លែងក្លាយ។
ទាប (១) | មធ្យម (២) | ខ្ពស់ (៣) |
---|---|---|
តើអ្នកនឹងវាយតំលៃ តម្លាភាពនិងលទ្ធភាពទទួលបានទិន្នន័យ អំពីភាពជាម្ចាស់កម្មសិទ្ធរបស់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូចម្តេច? | ||
ទិន្នន័យស្តីពីម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសម្ព័ន្ធភាពនយោបាយរបស់ពួកគេ គឺអាចរកបានជាសាធារណៈ និងមានតម្លាភាព។ (តម្លាភាពសកម្ម) លេខកូដ ប្រសិនបើវាអនុវត្តទៅ >៧៥% នៃគំរូ។ | ទិន្នន័យរបស់ម្ចាស់ប្រព័ន្ធផ្សព្វ ផ្សាយ និងសម្ព័ន្ធភាពនយោបាយរប ស់ពួកគេត្រូវបានបង្ហាញដោយ ផ្អែកលើការស៊ើបអង្កេតរបស់អ្ នកសារព័ត៌មាន និងសកម្មជន ប្រព័ន្ធផ្សព្វផ្សា យ ឬតាមការស្នើសុំ។ (តម្លាភាពអកម្ម, ផ្សព្វផ្សាយទិន្នន័យដែលអាចប្រើបាន) លេខកូដ ប្រសិនបើវាអនុវត្តទៅ >៥០% នៃគំរូ។ | ទិន្នន័យស្តីពីការជាប់ពាក់ព័ន្ធនយោ បាយរបស់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ មិនអាចរកបានយ៉ាងងា យស្រួលដោយអ្នកសារព័ត៌មានជាសាធារណៈ ឬសកម្មជន ដែលមិនទទួលបានជោគជ័យក្នុងការ បង្ហាញទិន្នន័យទាំងនេះ។ (មិនមានទិន្នន័យ, ក្លែងបន្លំសកម្ម) កូដប្រសិនបើទិន្នន័យមានសម្រាប់ < ៥០% នៃគំរូ។ |
កិច្ចគាំពារផ្លូវច្បាប់ តម្លាភាពម្ចាស់កម្មសិទ្ធិ
កិច្ចគាំពារផ្លូវច្បាប់ តម្លាភាពម្ចាស់កម្មសិទ្ធិ
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃអំពីអត្ថិភាព និងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នៃបទប្បញ្ញត្តិស្តីពីតម្លាភាព និងការបង្ហាញ ក្នុងន័យភាពជាកម្មសិទ្ធិ និង/ឬ ការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ។
លទ្ធផល៖
ហានិភ័យខ្ពស់
ហេតុអ្វី?
• មិនមានទេកាតព្វកិច្ចតម្លាភាព និងការបង្ហាញ សម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះគឺគ្មានអំណាចអនុវត្ត។
• មិនមានភាពច្បាស់លាស់ទេ ថាតើព័ត៌មានប៉ុណ្ណាត្រូវធ្វើការបង្ហាញដល់អាជ្ញាធរសាធារណៈ។ វាមិនងាយស្រួលក្នុងការយកបានទេ ពីព័ត៌មានទាក់ទងនឹងកម្មសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ។
ពិន្ទុនៃកិច្ចគាំពារផ្លូវច្បាប់៖
២ នៃ ២០ - ហានិភ័យខ្ពស់ (១០ភាគរយ)។ តារាងសង្ខេបពី ទូរទស្សន៍, វិទ្យុ, សារព័ត៌មានបោះពុម្ព និងសារព័ត៌មានបោះពុម្ព។ ពិន្ធខ្ពស់បំផុត៖ ៥ ក្នុងមួយវិស័យ។
តម្លាភាពនៃច្បាប់ (ដែលសង្ខេបសម្រាប់ទូរទស្ស៍ន, វិទ្យុ, សារព័ត៌មានបោះពុម្ព, សារព័ត៌មានអនឡាញ - ពិន្ទុខ្ពស់បំផុត ៥ នៃផ្នែកមួយៗ | ពិពណ៌នា | យល់ព្រម (+) | មិនព្រម (-) | មិនអាចរកបាន | គ្មានទិន្ន័យ |
---|---|---|---|---|---|
តើច្បាប់ជាតិ (ប្រព័ន្ធផ្សព្វផ្សាយ, ក្រុមហ៊ុន, ពន្ធដារ...) មានបទប្បញ្ញត្តិស្តីពីតម្លាភាព និងការផ្សាយបង្ហាញ ដែលដាក់កាត ព្វកិច្ចឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ធ្វើការផ្សព្វផ្សាយពីរចនាសម្ព័ន្ធនៃក ម្មសិទ្ធិនៅលើគេហទំព័ររបស់ពួកគេ ឬនៅក្នុងកំណត់ត្រា ឬឯកសារដែលសាធារណជនអាចចូ លទៅប្រើប្រាស់ដែរឬទេ? | គោលបំណងនៃសំណួរនេះ គឺដើម្បីពិនិត្យមើលពីកិច្ចគាំ ពារផ្លូវច្បាប់ សម្រាប់តម្លាភាពចំពោះប្រជា ពលរដ្ឋ អ្នកប្រើប្រាស់និងសាធារណជ នជាទូទៅ។ | X | |||
តើច្បាប់ជាតិ (ប្រព័ន្ធផ្សព្វផ្សាយ, ក្រុមហ៊ុន, ពន្ធដារ...) មានបទប្បញ្ញត្តិស្តីពីតម្លាភាព និងការផ្សាយបង្ហាញ ដែលដាក់កាត ព្វកិច្ចឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ធ្វើរបាយការណ៍ (ផ្លាស់ប្តូរក្នុង) រចនា សម្ព័ន្ធនៃកម្មសិទ្ធិ ទៅអាជ្ញាធរសាធារណៈ (ដូចជាអាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយដែរឬទេ)? | គោលបំណងនៃសំណួរនេះគឺ ដើម្បីពិនិត្យមើលពីកិច្ចគាំពា រផ្លូវច្បាប់ សម្រាប់គណនេយ្យភាពនិងត ម្លាភាព ចំពោះអាជ្ញាធរសាធារណៈ។ | X | |||
តើមានកាតព្វកិច្ចណាមួយដោយច្បា ប់ជាតិ ដែលតម្រូវឱ្យធ្វើការផ្សាយ បង្ហាញពីព័ត៌មាន ពាក់ព័ន្ធទាំងឡាយ បន្ទាប់ពីមាន រាល់ការផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធក ម្មសិទ្ធិដែរឬទេ? | សំណួរនេះមានគោលបំណងវាយតំលៃថា តើច្បាប់ផ្តល់នូវលទ្ធភាព ស្តីអំពីភាពអាចរកបាននៃទិ ន្នន័យដែលត្រឹមត្រូវនិងចុងក្រោយ លើភាពជាម្ចាស់នៃប្រព័ន្ធផ្ស ព្វផ្សាយ។ នេះ គឺជាលក្ខខណ្ឌសម្រាប់តម្លាភា ព ដែលមានប្រសិទ្ធភាព។ | X | |||
តើមានទណ្ឌកម្មអ្វីដែរឬទេ ក្នុងករណីដែលមិនគោរពតាមកាតព្ វកិច្ចក្នុងការផ្សាយបង្ហាញ? | សំណួរនេះ សំដៅវាយតម្លៃថា តើច្បាប់ស្តីពីតម្លាភា ពនៃភាពជាម្ចាស់កម្មសិទ្ធិប្រព័ន្ធផ្សព្វ ផ្សាយ អាចត្រូវបានអនុវត្តតាមរយៈ ការដាក់ទណ្ឌកម្មដែរឬទេ។ | X | |||
តើកាតព្វកិច្ចទាំងនេះធានាដែរទេថា សាធារណជនដឹងថានីតិបុគ្គល ឬរូបវ័ន្តបុគ្គលមួយណា ធ្វើជាម្ចាស់ និងគ្រប់គ្រងយ៉ាងមា នប្រសិទ្ធភាពទៅលើក្រុមហ៊ុ នប្រព័ន្ធផ្សព្វផ្សាយនោះ? | សំណួរនេះ សំដៅវាយតម្លៃប្រសិទ្ធភាពនៃ ច្បាប់ ដែលទាក់ទងនឹងតម្លាភាព នៃភាពជាម្ចាស់នៃប្រព័ន្ធផ្សព្វផ្សាយ ហើយប្រសិនបើពួកគេទទួល បានជោគជ័យក្នុងការបង្ហា ញពីម្ចាស់ពិតប្រាកដនៃប្រព័ ន្ធផ្សព្វផ្សាយ។ | មធ្យម៖ ម្ចាស់មួយចំនួននៅតែមិនស្គាល់ (= ០,៥) | |||
២ ក្នុងចំណោម ២០ |
Sources:
ឥទ្ធិលនយោបាយលើប្រព័ន្ធផ្សព្វផ្សាយ និងការចែកចាយកម្មសិទ្ធិបណ្តញា
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃពីហានិភ័យនៃឥទ្ធិពល និងការជាប់ពាក់ព័ន្ធនយោបាយ ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការចែកចាយបណ្តាញ។ វាពិនិត្យពីតម្លាភាពនៃទិន្នន័យ អំពីការជាប់ពាក់ព័ន្ធនយោបាយ អំពីម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សមាមាត្រនៃការជាប់ពាក់ព័ន្ធនយោបាយជាក់លាក់ នៃម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយលើគ្រប់ទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ក្នុងន័យចំណែកទស្សនិកជន។ វាក៏ធ្វើការវាយតម្លៃផងដែរ ទៅលើកម្រិតនៃការរើសអើងពាក់ព័ន្ធនឹងនយោបាយ ក្នុងការចែកចាយបណ្តាញប្រព័ន្ធផ្សព្វផ្សាយ។
លទ្ធផល៖ មធ្យម
ហេតុអ្វី?
• ក្នុងវិស័យបោះពុម្ព ការចែកចាយបណ្តាញមានន័យថា ការដឹកជញ្ជូនដើម្បីចែកចាយកាសែត ដែលមិនទទួលឥទ្ធិពលនយោបាយ។
• ទូរទស្សន៍ខ្សែកាប (ដំបូងឡើយត្រូវបានគេហៅថា CATV ឬទូរទស្សន៍អង់តែនសហគមន៍) ត្រូវបានអភិវឌ្ឍនៅចុងទសវត្សរ៍ឆ្នាំ១៩៤០ សម្រាប់សហគមន៍ដែលមិនអាចទទួលបានរលកសញ្ញាប៉ុស្តិ៍ទូរទស្សន៍ ដោយសារតែសណ្ឋានដី ឬចម្ងាយពីស្ថានីយទូរទស្សន៍។ ប្រព័ន្ធខ្សែកាបមួយ គឺមិនត្រូវបានអនុញ្ញាតឱ្យស្ថានីយពាណិជ្ជកម្មណាមួយ ដោយគ្មានការអនុញ្ញាតពីស្ថានីយទេ។ ការជ្រើសរើសស្ថានីយ ត្រូវមានឋានៈដែលត្រូវបានចាត់ទុកថា បានផ្តល់ការអនុញ្ញាត។ ដូច្នេះប្រសិនបើស្ថានីយទូរទស្សន៍ពាណិជ្ជកម្ម ទទួលបានការអនុញ្ញាតឲ្យបញ្ជូនព័ត៌មានបន្ត នោះប្រព័ន្ធខ្សែកាបត្រូវទទួលបានការយល់ព្រមពីស្ថានីយ មុននឹងធ្វើចំណាត់ការ ឬបញ្ជូនរលកសញ្ញា។
• បណ្តាញវិទ្យុជាតិដែលបញ្ជូនសញ្ញា FM ទៅកាន់ស្ថានីយផ្សាយបន្តតាមរលកសញ្ញា ហ្វ្រេកង់ ចាប់ពី ៨៧.៥ ដល់ ១០៨ មេកាហឺត សម្រាប់ស្ថានីយនីមួយៗ ដោយបញ្ជូនថាមពលចេញក្រៅ រហូតដល់ ១២០០ វ៉ាត់ ជាបន្តបន្ទាប់។ ដើម្បីធ្វើប្រតិបត្តិការ និងប្រើប្រាស់បណ្តាញផ្សព្វផ្សាយនេះ ប៉ុស្តិ៍វិទ្យុនីមួយៗត្រូវមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន។
• ក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត ដែលផ្តល់នូវការប្រើប្រាស់អុីនធឺណិត និងសេវាផ្សេងៗទៀត ដូចជា ការបង្កើតគេហទំព័រ និងការបង្ហោះគេហទំព័រ ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុនផ្តល់សេវាអុីនធឺណិតឥតខ្សែ ឬ WISPs មានការកើនច្រើន ដែលផ្តល់ការប្រើប្រាស់អ៊ីនធឺណិតតាមរយៈ LAN គ្មានខ្សែ ឬបណ្តាញបញ្ជូនទិន្នន័យធំឥតខ្សែ។ មានតែនៅពេលទទួលបានអាជ្ញាប័ណ្ណពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប៉ុណ្ណោះ ទើបក្រុមហ៊ុនផ្តល់សេវាអុីនធឺណិត អាចប្រើប្រាស់សម្ភារៈ និងចូលក្នុងបណ្តាញទូរគមនាគមន៍ និងតម្រូវឱ្យមានចំណុចវត្តមាន នៅលើប្រព័ន្ធអុីនធឺណិត សម្រាប់តំបន់ភូមិសាស្ត្រមួយជាក់លាក់។
ទាប | មធ្យម | ខ្ពស់ | |
---|---|---|---|
| |||
| |||
ប្រព័ន្ធផ្សព្វផ្សាយមានចំណែកទស្សនិកជនតិចជាង ៣០% ដែលត្រូវបានយកមកធ្វើជាកម្មសិទ្ធិ (ត្រូវបានគ្រប់គ្រង) ដោយគណបក្សនយោបាយ ជាក់លាក់មួយ, អ្នកនយោបាយ ឬ ក្រុមនយោបាយ ឬដោយម្ចាស់កម្មសិទ្ធិមួយ ដែលមានជាប់ពាក់ព័ន្ធនយោបាយ។ | ប្រព័ន្ធផ្សព្វផ្សាយមានចំណែកទស្សនិកជន ចន្លោះ ៣០% និង ៥០% ដែលត្រូវបានយកមកធ្វើជាកម្មសិទ្ធិ (ត្រូវបានគ្រប់គ្រង) ដោយគណបក្សនយោបាយជាក់លាក់មួយ, អ្នកនយោបាយ ឬ ក្រុមនយោបាយ ឬដោយម្ចាស់កម្មសិទ្ធិមួយ ដែលមានជាប់ពាក់ព័ន្ធនយោបាយ។ | ប្រព័ន្ធផ្សព្វផ្សាយមានចំណែកទស្សនិកជន ចាប់ពី ៥០% ឡើងទៅ ដែលត្រូវបានយក មកធ្វើជាកម្មសិទ្ធិ (ត្រូវបានគ្រប់គ្រង) ដោយគណបក្សនយោបាយជាក់លាក់ មួយ, អ្នកនយោបាយ ឬក្រុមនយោបាយ ឬដោយម្ចាស់កម្មសិទ្ធិមួយ ដែលមាន ជាប់ពាក់ព័ន្ធនយោបាយ។ | |
ទាប | មធ្យម | ខ្ពស់ | |
---|---|---|---|
តើអ្នកអាចវាយតម្លៃទៅលើអាកប្បកិរិយារបស់បណ្តាញចែកចាយនាំមុខ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ដោយរបៀបណា? | |||
បណ្តាញចែកចាយនាំមុខ គឺមិនមានជាប់ពាក់ព័ន្ធ នយោបាយ ឬមិនធ្វើសកម្មភាពរើសអើងណា មួយ។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាព រើសអើងណាមួយម្តងម្កាល។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាពរើសអើងជាប្រចាំ។ | |
តើអ្នកអាចវាយតម្លៃទៅលើអាកប្បកិរិយារបស់បណ្តាញចែកចាយវិទ្យុនាំមុខដោយរបៀបណា? | |||
បណ្តាញចែកចាយនាំមុខ គឺមិនមានជាប់ពាក់ព័ន្ធ នយោបាយ ឬមិនធ្វើសកម្មភាពរើសអើងណា មួយ។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាព រើសអើងណាមួយម្តងម្កាល។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាពរើសអើងជាប្រចាំ។ | |
តើអ្នកអាចវាយតម្លៃទៅលើអាកប្បកិរិយារបស់បណ្តាញចែកចាយទូរទស្សន៍នាំមុខដោយរបៀបណា? | |||
បណ្តាញចែកចាយនាំមុខ គឺមិនមានជាប់ពាក់ព័ន្ធ នយោបាយ ឬមិនធ្វើសកម្មភាពរើសអើងណា មួយ។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាព រើសអើងណាមួយម្តងម្កាល។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាពរើសអើងជាប្រចាំ។ | |
| |||
បណ្តាញចែកចាយនាំមុខ គឺមិនមានជាប់ពាក់ព័ន្ធ នយោបាយ ឬមិនធ្វើសកម្មភាពរើសអើងណា មួយ។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាព រើសអើងណាមួយម្តងម្កាល។ | បណ្តាញចែកចាយនាំមុខណាមួយ មានជាប់ពាក់ព័ន្ធនយោបាយ ធ្វើសកម្មភាពរើសអើងជាប្រចាំ។ |
ឥទ្ធិលនយោបាយលើការផ្តល់មូលនិធិដល់ប្រព័ន្ធផ្សព្វផ្សាយ
សូចនាករនេះ មានគោលដៅធ្វើការវាយតម្លៃអំពីឥទ្ធិពលរបស់រដ្ឋ ទៅលើការប្រព្រឹត្តទៅនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយ។ វាផ្តោតលើហានិភ័យនៃការរើសអើង នៅក្នុងការចែកចាយការផ្សព្វផ្សាយរបស់រដ្ឋ ឬការទទួលមូលនិធិពីសាធារណជន។
ការផ្សព្វផ្សាយរបស់រដ្ឋ៖ រដ្ឋាភិបាលចំណាយទៅលើទំហំនៃការផ្សព្វផ្សាយ។
ការទទួលមូលនិធិពីសាធារណជន៖ រដ្ឋាភិបាលប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាឱ្យមានទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយពហុនិយម ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែលមានគុណភាព។
ការរើសអើងអាចត្រូវបានឆ្លុះបញ្ចាំង តាមរយៈការនិយមពេញចិត្តចំពោះគណបក្សនយោបាយ ឬអ្នកជាប់ពាក់ព័ន្ធគណបក្សនយោបាយនៅក្នុងរដ្ឋាភិបាល ឬការដាក់ទោសទណ្ឌចំពោះប្រព័ន្ធផ្សព្វផ្សាយណា ដែលធ្វើការរិះគន់រដ្ឋាភិបាល (និងគណបក្សនយោបាយនៅក្នុងរដ្ឋាភិបាល)។
លទ្ធផល៖ ហានិភ័យខ្ពស់
ហេតុអ្វី?
• មិនមានទេតម្លាភាពចំពោះថា តើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយៗ អាចទទួលបានការផ្សព្វផ្សាយរបស់រដ្ឋប៉ុណ្ណា។ ថវិកាសាធារណៈ ត្រូវបានចំណាយសម្រាប់តែប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋប៉ុណ្ណោះ (TVK, AKP, RNK)។
• ចំនួនប្រាក់ចំណេញដោយផ្ទាល់ នៃអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយកម្ពុជាខ្លួនឯង ត្រូវបានចោទជាសំណួរ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមិនអាចបង្កើតឡើង ដោយការផ្គត់ផ្គង់ហិរញ្ញវត្ថុពីអ្នកនយោបាយ ហិរញ្ញវត្ថុគ្រឹះរបស់ពួកគេគឺនៅទន់ខ្សោយ ក្នុងការធានាឱ្យបាននូវដំណើរការយូរអង្វែង។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាកំពុងតែជួបបទពិសោធន៍កើតឡើងថ្មីៗ ដូចជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនដែរ: នោះគឺការផ្សព្វផ្សាយកំពុងតែកើនឡើងនូវទេសន្ដរប្រវេសន៍ទៅរកប្រព័ន្ធអុីនធឺណិត និងទម្រង់អនឡាញ (របាយការណ៍របស់ LINK KAS)។ ដូច្នេះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវបានគេសង្ស័យថា បង្កើតឡើងដើម្បីជាឧបករណ៍របស់អ្នកជំនួញ សម្រាប់ធ្វើការផ្សព្វផ្សាយគ្រប់វិស័យ នៃមុខជំនួញរបស់ពួកគេផ្សេងទៀត (ឧទាហរណ៍ ដោយការបង្កើតវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម)។
ពិន្ធុ៖
ទាប | មធ្យម | ខ្ពស់ |
---|---|---|
តើការផ្សព្វផ្សាយរបស់រដ្ឋ ត្រូវបានចែកចាយទៅប្រព័ន្ធផ្សព្វផ្សាយសមាមាត្រទៅនឹងចំនួនចំណែកទស្សនិកជនរបស់ពួកគេដែរឬទេ? | ||
ការផ្សព្វផ្សាយរបស់រដ្ឋ គឺត្រូវបានចែកចាយទៅដល់ប្រព័ន្ធ ផ្សព្វផ្សាយសមាមាត្រទៅតាមចំណែកទស្សនិកជន នៃប្រព័ន្ធផ្សព្វផ្សាយ។ | ការផ្សព្វផ្សាយរបស់រដ្ឋ គឺត្រូវបានចែកចាយ មិនសមាមាត្រ (ក្នុងន័យចំនួនចំណែកទស្សនិកជន) ទៅដល់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ | ការផ្សព្វផ្សាយរបស់រដ្ឋ គឺត្រូវបានចែកចាយផ្តាច់មុខទៅដល់ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលមិនគ្របដណ្តប់ គ្រប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗ នៅក្នុងប្រទេសនោះទេ។ |
តើអ្នកអាចរៀបរាប់អំពីវិធានច្បាប់នៃការចែកចាយការផ្សព្វផ្សាយរបស់រដ្ឋយ៉ាងដូចម្តេច? | ||
ការផ្សព្វផ្សាយរបស់រដ្ឋ គឺត្រូវបានចែកចាយទៅ ប្រព័ន្ធផ្សព្វផ្សាយ ដោយយោងទៅតាមវិធានច្បាប់ ដែលមានតម្លាភាព។ | ការផ្សព្វផ្សាយរបស់រដ្ឋ គឺត្រូវបានចែកចាយទៅ ប្រព័ន្ធផ្សព្វផ្សាយ ដោយយោងទៅតាមវិធានច្បាប់ ប៉ុន្តែមិនច្បាស់ថាតើមានតម្លាភាព។ | គ្មានវិធានច្បាប់ស្តីពីតម្លាភាពនៃការផ្សព្វផ្សាយរបស់រដ្ឋនោះទេ។. |
សារៈសំខាន់នៃការផ្សព្វផ្សាយរបស់រដ្ឋ | ||
តើអ្វីជាចំណែកទីផ្សារនៃការផ្សព្វផ្សាយរបស់រដ្ឋ ដែលជាផ្នែកទូទៅនៃទីផ្សារផ្សព្វផ្សាយរបស់ទូរទស្សន៍ វិទ្យុ សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអនឡាញ? តម្លៃ៖ គ្មានទិន្ន័យ នៃចំណែកទីផ្សារ របស់ការផ្សព្វផ្សាយរបស់រដ្ឋ។ | ||
ចំណែកទីផ្សារនៃការផ្សព្វផ្សាយរបស់រដ្ឋ < ៥% នៃចំណែកទីផ្សារទាំងមូល | ចំណែកទីផ្សារនៃការផ្សព្វផ្សាយរបស់រដ្ឋ គឺ ៥%-១០% នៃចំណែកទីផ្សារទាំងមូល | ចំណែកទីផ្សារនៃការផ្សព្វផ្សាយរបស់រដ្ឋ >១០% នៃចំណែកទីផ្សារទាំងមូល |
[Translate to Khmer:] Media Ownership Monitor Legal Assessment (2016), Romel R. Bagares
[Translate to Khmer:] Government Procurement Reform Act, Republic Act 9184
[Translate to Khmer:] Republic Act 10390, March 2013
ឥទ្ធិលនយោបាយ លើការគ្រប់គ្រងទីភ្នាក់ងារព័ត៌មាន
សូចនាករនេះ គឺមានគោលដៅធ្វើការវាយតម្លៃទៅលើគម្លាត និងឯករាជ្យភាពទីភ្នាក់ងារសារព័ត៌មាន ដែលប្រកួតប្រជែងគ្នា រួមទាំងការវាយតម្លៃទៅលើកម្រិតនៃកម្មសិទ្ធិរដ្ឋ និងកម្រិតនៃឯករាជ្យភាព (មាតិកាល្អ និងសន្សំសំចៃ) នៃទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ។
លទ្ធផល៖ ហានិភ័យខ្ពស់
ហេតុអ្វី?
· ទោះបីជាព័ត៌មានហិរញ្ញវត្ថុនៅលើទីភ្នាក់ងារព័ត៌មានទីផ្សារ មានការខ្វះខាត ហើយអ្នកចង្អុលបង្ហាញអាចត្រូវបានវាយតម្លៃជាទូទៅ តែជារូម វាបង្ហាញពីហានិភ័យខ្ពស់។ ទោះបីជា ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ក៏ជាប្រភពពាក់ព័ន្ធសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្តី តែភ្នាក់ងារព័ត៌មានតែមួយដែលផ្តោតជាសំខាន់លើព័ត៌មានជាតិ និងដោយផ្ទាល់ជាមួយព័ត៌មាននយោបាយ គឺជាសាជីវកម្មរដ្ឋមួយ។
· AKP គឺជាទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋតែមួយគត់។ ទីភ្នាក់ងារសារព័ត៌មានផ្សេងទៀត គឺជារបស់បរទេស និងរួមមាន (តែមិនកំណត់នោះទេ) ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP), សារព័ត៌មានក្យូដូ, ស៊ីនហួ, រ៉យទ័រ, សមាគមសារព័ត៌មាន ជាដើម។
· ក្នុងករណីនេះ “ទីភ្នាក់ងារសារព័ត៌មានធំជាងគេ” គឺសំដៅទៅលើ AKP ដែលជាទីភ្នាក់ងារសារព័ត៌មានតែមួយគត់របស់កម្ពុជា។ ក៏ប៉ុន្តែ មិនមានទិន្នន័យអំពី ថាតើទីភ្នាក់ងារសារព័ត៌មានមួយណា - រួមទាំងសារព័ត៌មានអន្តរជាតិផង ខិតទៅរកអ្នកសារព័ត៌មានច្រើនជាងគេនោះទេ។
ពិន្ទុ៖
ទាប មធ្យម ខ្ពស់ តើចំណែកទីផ្សារនៃទីភ្នាក់ងារសារព័ត៌មាននាំមុខគេ មានលក្ខណៈបែបណា?
តម្លៃ៖ គ្មានចំណែកទីផ្សារ សម្រាប់ទីភ្នាក់ងារសារព័ត៌មាន
គ្មានទីភ្នាក់ងារសារព័ត៌មានណាមួយ ត្រួតត្រាទីផ្សារនោះទេ (កាន់កាប់ច្រើន
ជាង ៣០% នៃទីផ្សារទីភ្នាក់ងារ
សារព័ត៌មាន។ទីភ្នាក់ងារសារព័ត៌មានមួយ
មានចំណែកទីផ្សារចន្លោះ ៣០%
និង ៥០% នៃទីផ្សារសារព័ត៌មាន។ទីភ្នាក់ងារសារព័ត៌មាននាំមុខគេ មានចំណែកទីផ្សារចាប់ពី ៥០%
ឡើងទៅ។តើអ្នកអាចធ្វើការវាយតម្លៃអំពីការជាប់ពាក់ព័ន្ធនយោបាយ និង/ឬ ការអាស្រ័យរបស់ទីភ្នាក់ងារសារព័ត៌មាន នាំមុខគេដោយរបៀបណា?
ទីភ្នាក់ងារសារព័ត៌មាននាំមុខគេ គឺឯករាជ្យពីក្រុមនយោបាយ និងពីរដ្ឋាភិបាល ក្នុងន័យកម្មសិទ្ធិ និងការជាប់ពាក់ព័ន្ធរបស់បុគ្គលគន្លឹះ។ ទីភ្នាក់ងារសារព័ត៌មាននាំមុខគេ គឺមានជាប់ពាក់ព័ន្ធជាមួយក្រុមនយោបាយមួយ ប៉ុន្តែបុគ្គលគន្លឹះ គឺត្រូវបានតែងតាំងឡើង
ដោយយោងលើលក្ខខណ្ឌវិជ្ជាជីវៈ និង
គោលនយោបាយកែសម្រួលខ្លឹមសារអត្ថបទរបស់គេ គឺឯករាជ្យពីក្រុមនយោបាទីភ្នាក់ងារសារព័ត៌មាននាំមុខគេ គឺជាប់ពាក់ព័ន្ធនឹងក្រុមនយោបាយមួយ
ហើយបុគ្គលគន្លឹះរបស់គេ ត្រូវបានតែងតាំងឡើងដោយយោងលើ
ការពាក់ព័ន្ធនឹងនយោបាយ។