មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) គឺជាស្ថាប័នដែលដំណើរការវិទ្យុវីអូឌី។ CCIM ត្រូវបានបង្កើតឡើងនៅរាជធានី ភ្នំពេញ ក្នុងឆ្នាំ២០០៧ ហើយត្រូវបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃជាអង្គការក្រៅរដ្ឋាភិបាល។
បេសកកម្មរបស់ CCIM គឺដើម្បីលើកកម្ពស់ អភិបាលកិច្ច តាម បែបប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិមនុស្សនៅ ក្នុងប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបែបចំរុះនិងឯករាជ្យ។ CCIM ដឹកនាំ ដោយ លោក ប៉ាង ងួនទៀង ដែលជាអតីតអនុប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
CCIM បានដាក់ពាក្យសុំអាជ្ញាប័ណ្ណទៅក្រសួងព័ត៌មាន ដើម្បីដំណើរការវិទ្យុវីអូឌីហើយមិនដែលត្រូវបានផ្តល់ឱ្យ។ ជាលទ្ធផល CCIM បានចាប់ផ្តើមដំណើរការវិទ្យុ ដែលមានស្រាប់នៅសៀមរាប និង វិទ្យុសារីកា នៅចុងបញ្ចប់នៃត្រីមាសទី១ ក្នុងឆ្នាំ២០០៩។ នៅដំណាច់ឆ្នាំនោះ វិទ្យុសារីកា (Sarika FM) មានវិសាលភាព គ្របដណ្តប់នៃខេត្តចំនួន១៤ ក្នុងចំណោម២៥ខេត្តក្រុង ដែលអាចស្រូបយកអ្នកស្តាប់បានប្រមាណ ៨លាន៥សែននាក់ ក្នុងចំណោមប្រជាជន១៤លាននាក់។
ចាប់តាំងពីឆ្នាំ២០១១ CCIM បានបង្កើតវិធីសាស្ត្រជាប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ ដើម្បីផលិតនិងផ្សព្វផ្សាយមាតិការបស់ខ្លួនតាមរយៈវីអូឌី និង វិទ្យុសារិកា ហើយ CCIM បានបង្កើតគេហទំព័រព័ត៌មានវីអូឌី (www.vodhotnews.com) សម្រាប់ការផលិតនិងផ្សព្វផ្សាយនៅលើអ៊ីនធឺណែត និងរួមាន ការផលិតកម្មទូរទស្សន៍និងវីដេអូ ជាដើម។
CCIM ចាត់ទុកថា ការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងការពង្រឹងសិទ្ធិមនុស្សនៅកម្ពុជា។
ទម្រង់អាជីវកម្ម
សហគមន៍ - មិនរកប្រាក់ចំណូល
ទម្រង់ច្បាប់
អង្គការក្រៅរដ្ឋាភិបាល
ផ្នែកអាជីវកម្ម
ការផ្សព្វផ្សាយ - សិទ្ធិមនុស្ស
ព័ត៌មានទូទៅ
បុគ្គលិក
70
ទំនាក់ទំនង
14A, Beoung Keng Kong 1, Khan Chamkar Mon, Phnom Penh, Cambodia (PHONE) 023 726 845
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ទិន្ន័យផ្នែកហិរញ្ញវត្ថុ/ស្រេចចិត្ត)
១,០០០,០០០ ដុល្លាអាមេរិក (ប្រមាណ) - ២០% ពីការផ្សាយពាណិជ្ជកម្ម និង ៨០% ពីម្ចាស់ជំនួយ
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
២០០,០០០ ដុល្លាអាមេរិក
ការគ្រប់គ្រង
ក្រុមប្រឹក្សាប្រតិបត្តិ + សម្ព័ន្ធក្រុមប្រឹក្សាប្រតិបត្តិ
លោក ប៉ាង ងួនទៀង - ប្រធាន (អតីតនាយករងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា)
ក្រុមប្រឹក្សាភិបាលគ្រប់គ្រង + សម្ព័ន្ធក្រុមប្រឹក្សាភិបាលគ្រប់គ្រង
ហេង ស្រ៊ាង (សាស្ត្រាចារ្យសកលវិទ្យល័យភូមិន្ទភ្នំពេញ)
ហួត រតន (អ្នកប្រឹក្សាឯករាជ្យ)
យុន ម៉ាណេ (នាយកប្រតិបត្តិ IP Network NGO)
ព័ត៌មានបន្ថែម
ប្រភព
Email correspondence with CCIM (available upon request)