លោក ម៉ម សូណង់ដូ
លោក ម៉ម សូណង់ដូ ជាកូនប្រុសរបស់មេធាវីម្នាក់ លោក ម៉ម សូណង់ដូ បានធំធាត់នៅក្នុងប្រទេសកម្ពុជា និងបានធ្វើអន្តោប្រវេសន៍ទៅប្រទេសបារាំងក្នុងវ័យ ២២ឆ្នាំ ជាកន្លែងដែលលោកបានសិក្សាពីការថតរូប និងផលិតខ្សែភាពយន្ត។ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៩៤ និងសម្រេចចិត្តបង្កើតស្ថានីយវិទ្យុមួយ ដើម្បីជួយពលរដ្ឋកម្ពុជា ឲ្យបានយល់ពីសិទ្ធិរបស់ពួកគាត់។ លោកបានប្រើប្រាស់វិទ្យុសម្បុកឃ្មុំ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្សរបស់លោក ដែលមានឈ្មោះថា គណបក្សសង្គមប្រជាធិបតេយ្យសម្បុកឃ្មុំ នៅពេលដែលលោកធ្វើប្រតិបត្តិការ សម្រាប់ការបោះឆ្នោតសភាតំណាងរាស្រ្ត ឆ្នាំ១៩៩៨។ គណបក្សនេះត្រូវបានរំលាយ បន្ទាប់ពីមិនបានអាសនៈនៅក្នុងរដ្ឋសភាជាតិ។ រវាងឆ្នាំ២០០៣ និងឆ្នាំ២០១៣ លោក សូណង់ដូ ត្រូវឃុំខ្លួនដាក់ពន្ធនាគារចំនួនបីលើក ដោយជាប់ការចោទប្រកាន់ ពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍របស់លោក។ នៅក្នុងឆ្នាំ ២០០៣ លោក ត្រូវបានចាប់ខ្លួន ពីបទ «ញុះញង់កុបកម្ម» នៅក្នុងឆ្នាំ២០០៥ ពីបទ «បរិហាកេរ្តិ៍» និងក្នុងឆ្នាំ២០១២ ពីបទកុបកម្ម ក្រោយមកទៀត បទចោទប្រកាន់ទាំងនេះ បាននាំឱ្យលោកឲ្យជាប់ពន្ធនាគាររយៈពេលម្ភៃឆ្នាំ ប៉ុន្តែត្រូវបានលុបចោល ដោយតុលាការឧទ្ធរណ៍ នៅក្នុងខែមីនា ឆ្នាំ២០១៣ ហើយបន្ទាប់មក លោក សូណង់ដូ ត្រូវបានព្យួរទោសរយៈពេលប្រាំឆ្នាំ ពីបទបង្កឱ្យមានការចលាចលសង្គម ជំនួសវិញ។ នៅក្នុងឆ្នាំ២០១០ លោក ម៉ម សូណង់ដូ បានបង្កើតសមាគមអ្នកប្រជាធិបតេយ្យ ជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលបង្កើតគណបក្សនយោបាយថ្មីមួយ ដើម្បីចាប់ផ្តើមការឈរនៅក្នុងការបោះឆ្នោត។ ខណៈពេលដែលលោក សូណង់ដូ បានសម្តែងទស្សនៈរបស់លោក គាំទ្រគណបក្សសង្រ្គោះជាតិ ជាសាធារណៈ និងអំពាវនាវឲ្យប្រជាជនកម្ពុជាបោះឆ្នោតឲ្យខ្លួន នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ លោកបានកែប្រែគំនិតរបស់លោក។ កាលពីពេលថ្មីៗនេះ លោកបានថ្លែងថា លោកនឹងបង្កើតគណបក្សនយោបាយមួយ ដើម្បីចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យបណ្តឹង កំពុងពន្យារពេលរំលាយគណបក្សនេះ។ ភរិយារបស់លោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាន់ណារ៉ា បានទទួលអាជ្ញាប័ណ្ណសម្រាប់វិទ្យុសម្បុកឃ្មុំ នេះបើតាមក្រសួងព័ត៌មាន។ លោក ម៉ម សូណង់ដូ មានសញ្ជាតិពីរ គឺបារាំង និងខ្មែរ។
គ្រួសារ និង មិត្តភ័ក្ត
សម្ព័ន្ធទំនាក់ទំនងសមាជិកគ្រួសារ និងមិត្តភ័ក្ត
ភរិយារបស់លោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាន់ណារ៉ា បានទទួលអាជ្ញាប័ណ្ណសម្រាប់វិទ្យុសម្បុកឃ្មុំ នេះបើតាមក្រសួងព័ត៌មាន។
ព័ត៌មានបន្ថែម
ប្រភព
18)