ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
ចំណាប់អារម្មណ៍ក្នុងកម្មវិធីរាយការណ៍ព័ត៌មាន និងក្នុងបញ្ហានយោបាយ នៅមានកម្រិតទាប ដោយសារប្រជាជនកម្ពុជា និយមតាមដានកម្មវិធីកម្សាន្ត ដែលក្នុងនោះមានដូចជា កម្មវិធីកំប្លែង (៨០%) និងការប្រគំតន្ត្រី (៧១%)។ ក្រោយមកទើបពួកគេចាប់ផ្តើមតាមដានកម្មវីធីព័ត៌មាន (៥៧%)។ ជាទូទៅ ព័ត៌មានជាតិ និង អន្តរជាតិ ស្ថិតក្នុងចំណោមកម្មវិធីដែលមានអ្នកមើលច្រើនបំផុត នៅលើកញ្ចក់ទូរទស្សន៍ (២០%) ដែលមានកម្រិតដូចគ្នានឹងការចាប់អារម្មណ៍ទៅលើរឿងភាគថៃ (២៣%) [CMRD, ២០១៥]។
ភាគច្រើន ប្រជាជនកម្ពុជាចាប់ពីអាយុ ១៥ឆ្នាំ និងច្រើនជាងនេះ ទទួលបានព័ត៌មានតាមទូរទស្សន៍ (៨៣%)។ ជាមួយនឹងភាពជោគជ័យនៃការប្រើបច្ចេកវិទ្យាទូរស័ព្ទនៅក្នុងប្រទេសមួយនេះ ចំនួនអ្នកប្រើប្រាស់អុីនធឺណិតទំនងជាកើនឡើងទៅដល់ ៩,៥ លាននាក់ នៅក្នុងឆ្នាំ២០២០ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការប្រើប្រាស់អុីនធឺណិតកើនឡើងយ៉ាងឆាប់រហ័ស (៣៩%) ប្រហាក់ប្រហែលនឹងកម្រិតវិទ្យុ (៣៤%) ដែលកើនឡើងជាងទស្សនាវដ្តី (១២%) និងកាសែត (១០%)។
អត្រាអក្ខរកម្មត្រូវបានប៉ាន់ប្រមាណថា ស្ថិតនៅកម្រិត ៧៩,៨% សម្រាប់មនុស្សពេញវ័យ នៅឆ្នាំ២០១៣[UNFPA, ២០១៣, ទំព័រ៤៣]។
ប្រភព៖