ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍ប៉ុស្តិ៍លេខ៥

ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្ពោធការផ្សាយនៅឆ្នាំ១៩៩២។ វាជាទូរទស្សន៍ឯកជនដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ទូរទស្សន៍នេះមានការរួមហ៊ុន៥០%ស្មើគ្នា ពីក្រសួងការពារជាតិ និងក្រុមហ៊ុនផ្សព្វផ្សាយពីប្រទេសថៃ មានឈ្មោះថាក្រុមហ៊ុនកាន់តាណា។ សម្រាប់កម្មវីធីកម្សាន្ត និងការផ្សព្វផ្សាយពាណិជ្ជកម្ម មិនមានការជ្រៀតជ្រែកពីសំណាក់ក្រសួងនោះទេ [KAS, ២០០៩, p.៥២]. ប៉ុន្តែសម្រាប់កម្មវិធីព័ត៌មាន គឺស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងការពារជាតិ ដែលផ្តល់ជាមាតិកានយោបាយ។ បើទោះបីជាទូរទស្សន៍នេះ បានផ្សាយថាជាទូរទស្សន៍ប្រកាន់នូវអព្យាក្រឹតក្នុងការផ្សាយក៏ដោយ ប៉ុន្តែទូរទស្សន៍នេះគឺផ្តោតតែលើព័ត៌មានរបស់គណបក្សកាន់អំណាច។ ទូរទស្សន៍នេះស្ទើរតែមិនមានការផ្សាយ ដែលទាក់ទងនឹងគណបក្សប្រឆាំង ហើយភាពយន្តភាគថៃលើទូរទស្សន៍នេះ គឺមានប្រជាប្រិយភាពជាងគេ ជាពិសេសក្នុងចំណោមយុវវ័យ។ [CMRD, ២០១៥].
ការគាំទ្រពីមិត្តអ្នកអាន
៩ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនមីកាមីឌៀ
រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ
ក្រុមហ៊ុនមីកាមីឌៀ មានកម្មសិទ្ធិ ៥០ ភាគរយ លើស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយមានកិច្ចសហការវិនិយោគ ជាមួយក្រសួងការពារជាតិនៃប្រទេសកម្ពុជា។
សម្ព័ន្ធក្រុមហ៊ុន
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1992
ទំនាក់ទំនង
National Road No 2, Prek Thloeng Village, Prek Kampeus Commune, Kandal Steung District, KandalKandal (PHONE) 012 885 558 (MAIL) info@ch5cambodia.com (WEB) tv5cambodia.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។