ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
ទូរទស្សន៍បាយ័ន
ទូរទស្សន៍បាយ័នត្រូវបានសម្ភោធការផ្សាយនៅឆ្នាំ១៩៩៨។ ទូរទស្សន៍នេះបានផលិតនូវកម្មវីធីច្នៃប្រឌិតថ្មីៗ ដែលមានទម្រង់អប់រំខ្ពស់ បើប្រៀបធៀបទៅនឹងទូរទស្សន៍ដទៃក្នុងស្រុក។ នៅពេល លោកស្រី ហ៊ុន ម៉ាណា គ្របគ្រងស្ថានីយនេះបន្តពីម្តាយរបស់គាត់ គឺលោកជំទាវ ប៊ុន រ៉ានី, ទូរទស្សន៍បាយ័នក៏មានប្រជាប្រិយភាពជាងមុន ដោយគាត់បានចំណាយថវិកាមួយចំនួនដើម្បីធ្វើទំនើបកម្មលើប៉ុស្តិ៍ទូរទស្សន៍ និងស្ថានីយវិទ្យុនេះ [KAS, 2009, p.34]។ វាបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនកម្ពុជា [BBC Media Action, 2014].។ កម្មវីធីកម្សាន្តដែលពេញនិយមជាងគេរបស់ប៉ុស្តិ៍នេះគឺ ការប្រគំតន្រ្តី និងកីឡាប្រដាល់។ ចំណែកកម្មវិធីព័ត៌មានផ្តោតខ្លាំងលើព័ត៌មានក្នុងស្រុក ប៉ុន្តែមិនសូវមានការពេញនិយមប៉ុន្មាននោះទេ។ [CMRD, 2015]. ទូរទស្សន៍បាយ័ន និងទូរទស្សន៍កម្សាន្តអ៊ីធីវី ជាសមាជិកគ្រួសារតែមួយដែលផ្សាយក្នុងស្ថានីយបាយ័ន។
ការគាំទ្រពីមិត្តអ្នកអាន
៤ %
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ (VHF)
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយហាយស៊ីស្ទេមបាយ័ន
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1998
ទំនាក់ទំនង
National Road No 1, Chbar Ampeou, Boeung Snoa Village, Phnom Penh, Cambodia (PHONE) 023 726 614 (MAIL) info@bayontv.com.kh (WEB) bayontv.com.kh
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។