This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/10/04 at 09:07
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

ប្រព័ន្ធផ្សព្វផ្សាយ​បង្កើត​ថ្មី

សារព័ត៌មានដើមអម្ពិល

 

ដើមអម្ពិល ត្រូវបានបោះពុម្ពដំបូងជាកាសែតប្រចាំសប្ដាហ៍ នៅខែធ្នូ ឆ្នាំ២០០៦ ដោយលោក សយ សុភាព ដោយមានជំនួយពីអ្នកកាសែតយ៉ាងតិច ៥នាក់។ ម្នាក់នៅក្នុងចំណោមពួកគេ គឺលោក នួន ចាន់មុន្នី ដែលបច្ចុប្បន្នជានិពន្ធនាយកនៃកាសែតដើមអម្ពិល។ បច្ចុប្បន្នដើមអម្ពិលគឺជាកាសែតមួយ នៅក្នុងចំណោមកាសែតផ្សេងទៀត ដែលមានអ្នកអានច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា [CMRD, 2015]។ ខណៈពេលដែលវាត្រូវបានគេដឹងថា មានទំនោរទៅរកគណបក្សប្រជាជនកម្ពុជា [របាយការណ៍អង្គការលីកាដូ ឆ្នាំ២០០៩] លោក សយ សុភាព បានអះអាងពីឯករាជ្យភាពនៃការបោះពុម្ពផ្សាយកាសែតនេះ និងណែនាំអ្នកយកព័ត៌មានរបស់លោក មិនឲ្យវាយប្រហារជាលក្ខណៈបុគ្គល ទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអនុប្រធាន គឺលោក កឹម សុខា និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ នៅខែតុលា ឆ្នាំ២០១០ កាសែតដើមអម្ពិល និងការបោះពុម្ភផ្សាយរបស់ខ្លួន ត្រូវបានបង្ខំចិត្តបិទទ្វារ ដោយសារតែបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីលោកស្រី សៀង ចាន់ហេង អ្នកផ្ដល់ជំនួយហិរញ្ញវត្ថុ បានបញ្ឈប់ការគាំទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះបានបន្តការបោះពុម្ពផ្សាយនៅខែធ្នូ នៅឆ្នាំដដែល។

 

ការពិតសំខាន់

ការគាំទ្រពីមិត្តអ្នកអាន

២ %

ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ

ឯកជន

លទ្ធភាព​ចែកចាយ

ទូទាំងប្រទេស

ប្រភេទមាតិកា

លក់

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

ភាពជាម្ចាស់កម្មសិទ្ធិ

ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ការពិត

ព័ត៌មានទូទៅ

ឆ្នាំបង្កើត

2006

ស្ថាបនិក

លោក សយ សុភាព - លោក សយ សុភាព មានអាយុ ៤៤ឆ្នាំ ជាម្ចាស់ និងជាប្រធានមជ្ឈមណ្ឌលដើមអម្ពិល ដែលជាស្ថាប័នដឹកនាំកាសែតប្រចាំថ្ងៃដើមអម្ពិល ស្ថានីយវិទ្យុដើមអម្ពិល គេហទំព័រដើមអម្ពិល និងគេហទំព័រ សម្លឹងមើលថ្ងៃនេះ ដែលជាទស្សនាវដ្តីលើអ៊ីនធឺណិត។ បន្ថែមពីសារព័ត៌មានខាងលើនេះ លោក

និពន្ធនាយក

លោក នួន ចាន់មុន្នីនិពន្ធនាយក - សមាជិកសហស្ថាបនិក នៃក្រុមព័ត៌មាន

ទំនាក់ទំនង

No 57A, St. 480, Sangkat Toul Tumpong II, Khan Chamkar Morn, Phnom Penh - (PHONE) 012 722 337 - (MAIL) soyvicheth@gmail.com - (WEB) www.dap-news.com

ព័ត៌មានស្តីពីហិរញ្ញវត្ថុ

ប្រាក់ចំណូល (ជា Mill. $)

Missing Data

ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)

Missing Data

ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)

Missing Data

ចំណែកទីផ្សារ

Missing Data

ព័ត៌មានបន្ថែម

ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ

ឯកសារ

ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និង​កាសែត​នេះ​ទើបចាប់​ផ្តើមសកម្មភាពផ្សាយ និង​បោះពុម្ព​របស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង​ MOM សម្រេចមិនបញ្ចូលស្ថាប័ន​ទាំង​ពីរ​នេះ​ ទៅ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធបំផុត​ក្នុង​ការ​សិក្សានេះ​ទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារ​នៃ​ទស្សនិកជនដែល​យើង​មាន​ នៅមិនទាន់អាច​ប្រាប់​ពី​ប្រជាប្រិយភាព​នៃ​ស្ថាប័ន​ទាំង​ពីរ​នេះ​នៅ​ឡើយ​ទេ​។

យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះ​យ៉ាងខ្លាំង ហើយ​យុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័ន​​ទាំងពីរ​នេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់​ ដោយធ្វើ​ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍​ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។​