ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
វិទ្យុសម្បុកឃ្មុំ- FM 105
វិទ្យុសម្បុកឃ្មុំ ត្រូវបានផ្តល់អាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៩៧។ នៅពេលនោះ វិទ្យុនេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (CAfED)។ សម្បុកឃ្មុំចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន នៅខែសីហា ឆ្នាំ១៩៩៦ និងបានក្លាយទៅជាផ្នែកមួយនៃអង្គភាពឯកជន សូណង់ដូ ក្នុងរយៈពេលមួយខែ បន្ទាប់ពីដំណើរការ។ យោងតាមវិទ្យុ វិទ្យុសម្បុកឃ្មុំត្រូវបានចោរចូលលួច នៅក្នុងឆ្នាំ១៩៩៧ ដោយជនមិនស្គាល់មុខ។ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានសន្យាថា នឹងសងសំណងទៅឲ្យម្ចាស់ និងស្ថាបនិក លោក ម៉ម សូណង់ដូ ចំពោះការខូចខាតនេះ ជាទឹកប្រាក់ចំនួន ៧ម៉ឺនដុល្លារ ប៉ុន្តែលោកសូណង់ដូបានអះអាងថា លោកមិនធ្លាប់បានទទួលសំណងនោះទេ។ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ១៩៩៩ វិទ្យុនេះត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើសេចក្តីរាយការណ៍ពីបាតុកម្ម ដែលបានកើតឡើង បន្ទាប់ពីមានសេចក្តីប្រកាសពីលទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ១៩៩៨។ នៅពេលដែលវិទ្យុនេះចាប់ផ្តើមការផ្សាយរបស់ខ្លួនឡើងវិញ វាបានចាប់ផ្តើមផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ប៉ុន្តែត្រូវបានបញ្ឈប់ការផ្សាយម្តងទៀត នៅចន្លោះឆ្នាំ២០០២ និងឆ្នាំ២០០៣ បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាល។ នៅក្នុងឆ្នាំ២០០៣ វិទ្យុនេះបានពង្រីកការគ្របដណ្តប់ការផ្សាយរបស់ខ្លួននៅក្នុងប្រទេស យោងតាម RSF វិទ្យុសម្បុកឃ្មុំបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងបង្ហាញនូវស្ថានភាពប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែវិទ្យុនេះ បានជួលម៉ោងផ្សាយទៅឲ្យគណបក្សប្រឆាំងនៅកម្ពុជា អង្គការសង្គមស៊ីវិល និងរក្សាការចាក់ផ្សាយពីវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។ វិទ្យុនេះជាកម្មសិទ្ធិរបស់ សូណង់ដូ Co., Ltd ហេីយអាជ្ញាប័ណ្ណផ្សាយ ត្រូវបានកាន់កាប់ដោយលោកស្រី ឌិន ផាន់ណារ៉ា ដែលជាភរិយារបស់លោក ម៉ម សូណង់ដូ។
ការគាំទ្រពីមិត្តអ្នកអាន
៥%
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
ទូទាំងប្រទេស
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី
រចនាសម្ព័ភាពជាម្ចាស់កម្មសិទ្ធិ
លោក ម៉ម សូណង់ដូ គឺជាស្ថាបនិក និងជានាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ FM ១០៥ MHz
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
1995
ស្ថាបនិក
លោក ម៉ម សូណង់ដូ
ទំនាក់ទំនង
Toul Thnout Village, Koki Commune, Kean Svay District, Kandal Province, Cambodia(PHONE) 012 994 939(MAIL) sbk105.net@gmail.com(WEB) www.sbk105.net
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Information
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Information
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Information
ចំណែកទីផ្សារ
Missing Information
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
CMRD (2015) Media Consumption Survey (http://www.sbk105.net/?q=content/beehive-radio-fm105mhz) (http://en.rsf.org/IMG/pdf/rapport_en-2.pdf)
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។