ប្រព័ន្ធផ្សព្វផ្សាយបង្កើតថ្មី
thmeythmey.com
សារព័ត៌មានថ្មីៗ (thmeythmey) ត្រូវបានបើកសម្ពោធនៅឆ្នាំ២០១២ ដែលជាផ្នែកមួយនៃក្រុមហ៊ុន ម៉េងលី ជេ. គួច។ សារព័ត៌មាននេះ ផ្តោតទៅលើព័ត៌មានប្រចាំថ្ងៃ និងបទវិភាគ ហើយបានសម្ពោធគេហទំព័រព័ត៌មានជាភាសាជប៉ុនលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០១៤។
ខណៈដែលគេហទំព័រ Myis.com កត់ត្រាចំនួនអ្នកចូលទស្សនារបស់សារព័ត៌មានថ្មីៗ ថាមាន ៤ ៩១០ នាក់ ក្នុងមួយថ្ងៃ តែសារព័ត៌មានថ្មីៗអះអាងថា ពួកគេមានអ្នកចូលទស្សនារហូតដល់ទៅ ១៣០ ០០០នាក់ ក្នុងមួយថ្ងៃ។ ក្នុងខែឧសភាឆ្នាំ២០១៧ លោក ម៉េងលី ជេ. គួច បានប្រកាសលាលែងពីតំណែងប្រធានក្រុមប្រឹក្សាភិបាល និងប្រកាសផ្តាច់ទំនាក់ទាំងអស់ជាមួយទំព័រសារព័ត៌មានអនឡាញថ្មីថ្មី។
ការគាំទ្រពីមិត្តអ្នកអាន
អ្នកទស្សនា ៤៩១០ នាក់ ក្នុងមួយថ្ងៃ
ប្រភេទនៃភាពជាម្ចាស់កម្មសិទ្ធិ
ឯកជន
លទ្ធភាពចែកចាយ
អន្តរជាតិ
ប្រភេទមាតិកា
ឥតគិតថ្លៃ
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
សាជីវកម្មប្រព័ន្ធផ្សព្វផ្សាយកម្ពុជា (CMBC)
ម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន
ព័ត៌មានទូទៅ
ឆ្នាំបង្កើត
2012
ទំនាក់ទំនង
Ly La Entertainment Club, 1st Floor, No. 37, St. 508, Sangkat Ph’sa Deum Th’kov, Khan Chamkar Morn, Phnom Penh, Cambodia(PHONE) 086 654 846(MAIL) sales@thmeythmey.com(WEB) www.thmeythmey.com
ព័ត៌មានស្តីពីហិរញ្ញវត្ថុ
ប្រាក់ចំណូល (ជា Mill. $)
Missing Data
ប្រតិបត្តិការប្រាក់ចំណេញ (ជា Mill. $)
Missing Data
ការផ្សាយពាណិជ្ជកម្ម (ជា % នៃការឧបត្ថម្ភ)
Missing Data
ចំណែកទីផ្សារ
Missing Data
ព័ត៌មានបន្ថែម
ប្រភពនៃប្រវត្តិប្រព័ន្ធផ្សព្វផ្សាយ
ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រាប់បញ្ចូលប្រព័ន្ធផ្សព្វផ្សាយថ្មីៗ យ៉ាងហោចណាស់ចំនួនពីរ គឺទូរទស្សន៍មួយ និងកាសែតមួយ។ ដោយសារតែស្ថានីយទូរទស្សន៍ និងកាសែតនេះទើបចាប់ផ្តើមសកម្មភាពផ្សាយ និងបោះពុម្ពរបស់ខ្លួន នៅឆ្នាំ២០១៥នេះ គម្រោង MOM សម្រេចមិនបញ្ចូលស្ថាប័នទាំងពីរនេះ ទៅក្នុងចំណោមស្ថាប័នដែលជាប់ពាក់ព័ន្ធបំផុតក្នុងការសិក្សានេះទេ។ ដោយហេតុថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរ ទើបតែបង្កើតបានតិចជាងមួយឆ្នាំ ចំណែកទីផ្សារនៃទស្សនិកជនដែលយើងមាន នៅមិនទាន់អាចប្រាប់ពីប្រជាប្រិយភាពនៃស្ថាប័នទាំងពីរនេះនៅឡើយទេ។
យ៉ាងណាក្តី ជាការគួរឲ្យកត់សម្គាល់មួយ ដែលកំណើនរបស់ស្ថានីយថ្មីនេះ កំពុងមានសម្ទុះយ៉ាងខ្លាំង ហើយយុទ្ធសាស្ត្ររបស់គេ ក៏ហាក់មានភាពក្តៅគគុកជាងប្រព័ន្ធផ្សព្វផ្សាយមានស្រាប់ក្នុងទីផ្សារ។ ស្ថាប័នទាំងពីរនេះ កំពុងប្រមូលយកអ្នកយកព័ត៌មាន និងបុគ្គលិកការិយាល័យព័ត៌មានមានស្រាប់ ដោយធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ទាំងក្នុងវិស័យទូរទស្សន៍ ទាំងវិស័យបោះពុម្ពផ្សាយ ដែលមានការប្រមូលផ្តុំខ្លាំងរួចស្រាប់ទៅហើយ។