This is an automatically generated PDF version of the online resource cambodia.mom-gmr.org/en/ retrieved on 2024/12/11 at 09:14
Global Media Registry (GMR) & Cambodian center for independant media - all rights reserved, published under Creative Commons Attribution-NoDerivatives 4.0 International License.
Cambodian center for independant media LOGO
Global Media Registry

លោក ថុង អ៊ុយប៉ាង

លោក ថុង អ៊ុយប៉ាង

លោក ថុង អ៊ុយប៉ាង មានវ័យ ៦៧ឆ្នាំ គឺជាម្ចាស់កម្មសិទ្ធិ និងជាអតីតនិពន្ធនាយករងនៃកាសែតកោះសន្តិភាព ជាកាសែតមួយក្នុងចំណោមកាសែតដែលពេញនិយម នៅក្នុងប្រទេសកម្ពុជា។ នៅវ័យ ១៩ឆ្នាំ លោកបានចាប់ផ្តើមការងារជានិពន្ធនាយករង នៃកាសែតកោះសន្តិភាព ដែលជាកាសែតបង្កើតថ្មីមួយ ដោយគ្រូរបស់លោក។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជា លោក អ៊ុយប៉ាង និងគ្រួសារ ត្រូវជម្លៀសទៅកាន់ខេត្តព្រៃវែង ហើយកាសែតក៏ត្រូវបានបញ្ឈប់ការបោះពុម្ពផ្សាយដែរ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ លោក អ៊ុយប៉ាង បានចាប់ផ្តើមធ្វើការជាលេខាអនុរដ្ឋមន្រ្តី នៅក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍។ នៅក្នុងឆ្នាំ១៩៩៣ លោកបានទទួលអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ដើម្បីបោះពុម្ពផ្សាយកាសែតកោះសន្តិភាពសាជាថ្មី ហើយលោកក៏បានបោះបង់ការងាររបស់ខ្លួននៅឯក្រសួង។ នៅក្នុងឆ្នាំ១៩៩៣ ដោយរួមគ្នាជាមួយនឹងភរិយារបស់លោក លោកស្រី យិន ផាន់ណារ៉ា ក៏បានបោះពុម្ពផ្សាយកាសែតសាជាថ្មី និងផ្គត់ផ្តង់ថវិកាដោយខ្លួនឯង។ លោក អ៊ុយប៉ាង គឺជាចាងហ្វាងកាសែត នៅពេលលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្នុងឆ្នាំ១៩៩៨ ហើយត្រូវបានគេជឿជាក់ថា ទំនងជាទាក់ទងនឹងគណបក្សប្រជាជនកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ លោក អ៊ុយប៉ាង នៅតែជាចាងហ្វាង និងនិពន្ធនាយករង រហូតដល់ឆ្នាំ២០០៥។ លោកបានទទួលងារជាឧកញ៉ា តាំងពីឆ្នាំ២០០២ ហើយលោកក៏ជាសមាជិក នៃរណសិរ្សសាមគ្ដីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ (SFDCM) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានផ្តួលរំលំរបបខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៩ ដោយមានការគាំទ្រពីវៀតណាម។ ទោះបីជាលោក អ៊ុយប៉ាង មិនមែនជានិពន្ធនាយករងផ្លូវការ នៃកាសែតកោះសន្តិភាពទៀតក៏ដោយ លោកនៅតែបន្តត្រួតពិនិត្យមាតិកា និងការបោះពុម្ពផ្សាយ នៃគ្រឹះស្ថានបោះពុម្ពកាសែតកោះសន្តិភាពនេះដដែល។ បច្ចុប្បន្ន លោករស់នៅរាជធានីភ្នំពេញ ជាមួយភរិយា កូនស្រីម្នាក់ និងកូនប្រសាប្រុសរបស់លោក ខណៈដែលកូនប្រុសពៅរបស់លោក កំពុងតែរស់នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ/ក្រុម
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ
ការពិត

ព័ត៌មានបន្ថែម

ប្រភព